ហេតុការណ៍ផ្ទុះរូងក្នុងភ្នំ ដ៏អាក្រក់មួយបានកើតឡើង​ ដោយសារតែការធ្វេសប្រហែស ហើយបានបណ្តាលអោយមនុស្ស​ចំនួន ២០ នាក់បាត់បង់ជីវិត ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីពេល ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០១២ មានហេតុការណ៍មួយដ៏គួរអោយ រន្ធត់បានកើតឡើង ដោយរូងភ្នំដែលគេកំពុងតែជីក កកាយដើម្បីធ្វើជាផ្លូវជាតិ បានផ្ទុះ ដែលបណ្តាលអោយកម្មករ កំពុងតែធ្វើការ ចំនួន ២០ នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ។ ដោយយោងទៅតាម Xinhua News Agency បានអោយដឹងថា ហេតុការណ៍ត្រូវបានកើតឡើងនៅឯ ខេត្ត Hunan ប្រទេសចិន ហើយចំពោះមូលហេតុ ត្រូវបានប៉ូលិស ប៉ាន់ស្មានថា ប្រហែលជាចេញមកពី រថយន្តមួយគ្រឿងដែល ដឹកគ្រឿងផ្ទុះ ដែលពួកគេដឹកយក ទៅបំផ្ទុះថ្មភ្នំ ហើយមើលទៅ។ ទោះជាយ៉ាងណាក៏ដោយ មូលហេតុពិតប្រាកដនៃ ឧប្បតិហេតុនេះ មិនទាន់មានប្រភពណាមួយ អាចបញ្ជាក់បានឡើយ ហើយកំពុងស្ថិតនៅក្នុងការស្រាវជ្រាវ ស៊ើបអង្កេតពីក្រុមប៉ូលិសជំនាញ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]