ភ្នំពេញ ៖ ម្ចាស់រថយន្តទាំងឡាយ សូមមេត្តាប្រុងប្រយ័ត្នរថយន្តរបស់ខ្លួន ខណៈដែលទុកចោល ដោយធ្វេសប្រហែស ពីព្រោះបច្ចុប្បន្ននេះ សម្បូរចោររលួច អាគុយណាស់ ។

នាយនគរបាលប៉ុសិ៍្ត បឹងព្រលឹត លោក ប៉ាត សំណាត បាននិយាយថា ជនសង្ស័យវ័យជិត ២០ឆ្នាំម្នាក់ ត្រូវបានចាប់ខ្លួន កាលពីម៉ោង ២និង២០នាទី រំលងអធ្រាត ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១២ នៅចំណុចផ្លូវ ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ខណៈដែលជនសង្ស័យរូបនេះរួម និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាព លួចអាគុយរថយន្ត ម៉ាកកាមរីហើម ស៊េរី ៩៥ ពាក់ស្លាកលេខ ភ្នំពេញ 2B-9972 របស់ប្រជាពលរដ្ឋម្នាក់ នៅពេលទុកចោល ។

លោក ប៉ាត សំណាត បាននិយាយថា ជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌ ដើម្បីបំពេញឯកសារត្រៀមបញ្ជូនទៅកាន់តុលាការ។

ប្រជាពលរដ្ឋរស់នៅ ក្នុងរាជធានីភ្នំពេញ បាននិយាយថា មួយរយៈចុងក្រោយនេះ ឧស្សារហ៍មានចោរលួច អាគុយរថយន្តណាស់ ដូចនេះសូមប្រជាពលរដ្ឋ ទាំងអស់គ្នា មានការប្រុងប្រយ័ត្ន រាល់ការចតរថយន្តទុកចោលពេលយប់។

មន្ត្រីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យជាបក្ខពួកម្នាក់ ដែលរត់គេចខ្លួន ក្រោយពេលធ្វើសកម្មភាពនោះ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ចាប់ខ្លួនបានហើយនៅខណ្ឌសែនសុខ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]