ភ្នំពេញៈ រយៈពេលជាង៣ខែហើយ ដែលតារាស្រីរាងតូច ច្រឡឹងសម្បូរស្នេហ៍ កញ្ញា រតនៈ ពិសី បានលួចលាក់បង្កាត់ ភ្លើងស្នេហ៍ថ្មីថ្មោង ជាមួយបុរសអ្នកមានទ្រព្យ ជាអ្នកជំនួញ និងជាកំលោះចាស់ដោយ ពួកគេទាំងពីរនាក់ បានស្វែងយល់ ចិត្ត និងស្រលាញ់គ្នា គ្រាន់តែនាងមិនទាន់ បើកចំហរជាសាធារណៈ ។

បើតាមប្រភពច្បាស់ការមួយ បានលួចបង្ហើបប្រាប់ Looking TODAY ឲ្យដឹងថា ពេលកន្លងមក កញ្ញា រតនៈ ពិសី ធ្លាប់បាន បង្ហាញជាសាធារណជនថា នាងមានម្ចាស់ចិត្តរួចហើយ ដោយបុរសនោះ ជាអាណិកជនខ្មែរ-បារាំង ដែលជាពោះម៉ាយ ទើបតែលែងប្រពន្ធហើយថ្មីៗ ដោយបុរសរូបនោះ មានចិត្តស្រលាញ់ នាងស្ទើរ បាត់មុខមិនបាន តាមហួងហែងគ្រប់ពេលវេលា បិទសិទ្ធិនិងតាមដាន នាងស្ទើរគ្រប់ជំហាន ធ្វើឲ្យនាងមានចិត្ត នឿយណាយ ទើបសម្រេចចិត្តកាត់ ផ្តាច់ទំនាក់ទំនងស្នេហ៍ នោះតែម្តងទៅ ។

បើតាមប្រភពដដែល បានប្រាប់ទៀតថា ក្រោយពីនាងកាត់ផ្តាច់ ស្នេហ៍ចាស់មិនទាន់បានប៉ុន្មាន ដង្ហើមផងនាងក៏ចាប់ ផ្តើមស្នេហាថ្មីជាមួយបុរស ជាអ្នកជំនួញក្នុងស្រុកជា កំលោះ វ័យជាង៣០ឆ្នាំម្នាក់ ដោយពួកគេទាំងពីរនាក់ ទើបតែចាប់ផ្តើម ស្រលាញ់គ្នាបានត្រឹមតែជាង ៣ខែប៉ុណ្ណោះ ។ បុរសអ្នកជំនួញ នោះស្រលាញ់ ហួងហែងនាងមិនចាញ់ អ្នកចាញ់ប៉ុន្មានទេ ហើយបុរសម្នាក់នោះ តែងតែធ្វើតាម ផ្គាប់ចិត្តនាង មិនឲ្យទាស់នោះទេ ហើយកន្លងមកតារាស្រីរូប នេះ ក៏ធ្លាប់បានបង្ហាញ រូបភាពសិទ្ធិស្នាល ស៊ីជម្រៅជាមួយគ្នាដែរ ។

ពាក់ព័ន្ធនិងបញ្ហានេះ ម្ចាស់សាម៉ីខ្លួននាង រតនៈ ពិសី បាន ទទួលស្គាល់ដោយបានប្រាប់ Looking TODAYថា ពេលនេះ នាងកំពុងតែមាន ទំនាក់ទំនងស្នេហា ជាមួយបុរសជា អ្នកជំនួញក្នុងស្រុក នោះប្រាកដមែន គ្រាន់តែនាងនិងគូស្នេហ៍ មិនទាន់ចង់ បង្ហាញជាសាធារណៈ ។

តារាចម្រៀងរូបនេះបានប្រាប់ទៀតថា “ខ្ញុំស្រលាញ់គ្នា តែមិនទាន់គិតរឿង រៀបការនៅឡើយទេ តាមពិតទៅសង្សារខ្ញុំ ជា មនុស្សល្អ គាត់ស្រលាញ់ខ្ញុំណាស់ ហើយជារឿយៗគាត់តែងតែ រំអុកឲ្យខ្ញុំឈប់ពី សិល្បៈទាំងស្រុង ហើយគាត់ក៏ចង់ រៀបការដែរ តែបញ្ហាគឺនៅលើខ្ញុំ ព្រោះថាខ្ញុំកំពុងតែ រវល់ការងារច្រើន ហើយនៅក្នុងពេលឆាប់ៗនេះ ខ្ញុំកំពុងតែត្រៀម ចេញទៅក្រៅ ប្រទេស ហើយម្យ៉ាងពួកខ្ញុំនៅមិនទាន់ ចុះ សម្រុងគ្នារឿងថាគាត់ចង់ ឲ្យខ្ញុំឈប់ពីសិល្បៈតែខ្ញុំ មិនចង់ ឈប់និយាយមិនទាន់ ត្រូវរ៉ូវគ្នារឿងនេះឯង ” ។

តាមរយៈការប្រាប់ឲ្យដឹងបែបនេះ យើងនៅមិនទាន់ ដឹងច្បាស់ នៅឡើយទេ ថាបុរសជាអ្នកជំនួញរូបនោះ អាចឃុំគ្រងបេះដូង ស្រីស្រស់តូចច្រឡឹង កញ្ញា រតនៈ ពិសី បានដោយចំណង អាពាហ៍ពិពាហ៍ឫយ៉ាងណាទេ ដោយសារតែនាងហាក់នៅ មានការរារែកចិត្ត ព្រោះថាបើនាងស្រលាញ់បុរសនោះ គឺនាង ត្រូវតែហ៊ានលះបង់ អាជីពការងារដែលនាង ស្រលាញ់ ចោល ទាំង ស្រុងហើយងាកខ្លួន ទៅធ្វើជាអ្នកជំនួញដូចគូស្នេហ៍ ៕













បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី