ខេត្ត​​ឧត្តរ​មាន​ជ័យ​ ៖ ​ពិធី​មង្គល​ការ​កូន​ប្រុស​ស្រី​​នៅ​ក្នុង​ភូមិ​អូរ​សោម ​ឃុំ​ត្រពាំង​ប្រាសាទ ​ស្រុក​ត្រពាំង​ប្រាសាទ ដែលកូន​ស្រី​ឈ្មោះ​សេង ​សុភណ្ឌ ​​ឆ្នាំ​កំណើត​កើត​នៅ​ថ្ងៃ​ទី​​៥ ឧសភា ១៩៩៨ ​ចំណែក​កូន​ប្រុស​​ឈ្មោះ​គឿន សារាយ អាយុ​​២១​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ-ឃុំ​ជា​មួយ​គ្នា​ខាង​លើ ដែល​បាន​រៀបចំ​កាលពី​​ថ្ងៃទី​១៩ ឧសភា ត្រូវ​អាជ្ញា​ធរ​​និង​សមត្ថ​កិច្ច​​​មិន​បាន​​អនុ​ញ្ញាត​ទេ ព្រោះ​​​​កូន​ស្រី​នៅ អនីតិ​ជន ។

ម្តាយ​កូន​ស្រី ឈ្មោះ​​ប៉ូយ ណៃ អាយុ​​៣៥​ឆ្នាំ រៀ​ប​រាប់​ថា ​កូន​ស្រី​របស់​គាត់​ឈ្មោះ​សេង ​សុភណ្ឌ និង​កូន​ប្រុស​ឈ្មោះគឿន ​សារាយ ពួក​គេ​បាន​ស្រឡាញ់គ្នា​​​ទៅ​ហើយ​ដូច្នេះ​​ធ្វើ​ឱ្យ​​រូប​គាត់​ត្រូវ​តែ​ បង្ខំ​ចិត្ត​រៀប​ចំ​ពិធី​​អាពាហ៍​​ពិពាហ៍​ឱ្យ​កូន​ប្រុស​ស្រី​ ទោះ​បី​ជា​ពុំ​មាន​ការ​អនុ​ញ្ញាត​ពី​អាជ្ញា​ធរ​មូល​ដ្ឋាន​ភូមិ-ឃុំ​ ឬ​សមត្ថ​កិច្ច។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]