ក្នុងសប្ដាហ៍នេះ នៅរាជធានីភ្នំពេញ គ្រូបង្រៀនភាសាអង់គ្លេសជាង 1,700 នាក់មកពី 30 ប្រទេស នឹងចូលរួមសន្និសិទ CamTESOL ប្រចាំឆ្នាំលើកទី ១០ ដែលជាផ្នែកមួយ នៃការប្ដេជ្ញាចិត្តរបស់ពួកគាត់ សម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈ និង ការចែករំលែកចំណេះដឹងនៅក្នុងតំបន់។

លោក អាឡិច មើហ្វី នាយកគ្រប់គ្រង UTS: INSEARCH មានប្រសាសន៍ថា “UTS:INSEARCH សូមអបអរ គ្រូបង្រៀនភាសាអង់គ្លេស ទាំងអស់ដែលកំពុងពង្រឹងជំនាញបង្រៀន ព្រមទាំងចែករំលែក បទពិសោធន៍របស់ខ្លួនតាមរយៈ ការចូលរួមនៅក្នុងព្រឹត្តិការណ៍ ដ៏សំខាន់នេះនៅក្នុងប្រទេសកម្ពុជា”។

លោក មើហ្វីបន្តមានប្រសាសន៍ថា “ការវិនិយោគក្នុងការបង្រៀន និងការរៀនភាសាអង់គ្លេស ជាកិច្ចការដ៏សំខាន់មួយ សម្រាប់ប្រទេសអូស្ត្រាលី ដែលប្រទេសនេះជាគោលដៅ ដ៏មានប្រជាប្រិយភាពមួយ សម្រាប់សិស្សានុសិស្ស នៅអាស៊ី ដែលមានបំណងទៅសិក្សានៅបរទេស” ។ យោងតាមក្រុមប្រឹក្សាអប់រំអន្តរជាតិ កាលពីឆ្នាំមុន វិស័យអប់រំអូស្រ្តាលី បានរកប្រាក់ចំណូលបានច្រើនជាង ១៥ ពាន់លានដុល្លារអូស្ត្រាលី ហើយនេះ ជាចំណូលសំខាន់ទីបួន សម្រាប់វិស័យនាំចេញ។

លោក មើហ្វី ថ្លែងទៀតថា “យើងរីករាយ នឹងលើកទឹកចិត្ត គ្រូដែលមានឆន្ទៈខ្ពស់ជាច្រើនរូប តាមរយៈការឧបត្ថម្ភរបស់ CamTESOL ដែលរៀបចំឡើង ដោយដៃគូដ៏សំខាន់របស់យើង គឺ IDP Education ។ នេះជាឱកាសដ៏ល្អសម្រាប់ UTS:INSEARCH ដើម្បីធ្វើការរួមគ្នាជាមួយ IDP នៅលើវេទិកាអភិវឌ្ឍន៍ វិជ្ជាជីវៈដ៏ឈានមុខគេ សម្រាប់គ្រូបង្រៀន ភាសាអង់គ្លេសនៅក្នុងប្រទសកម្ពុជា។”

លោក មើហ្វីបន្តថា “UTS: INSEARCH ប្ដេជ្ញាចិត្តជួយប្រទេស ក្នុងតំបន់អាស៊ីដើម្បីអភិវឌ្ឍ ជំនាញបង្រៀនភាសាអង់គ្លេស អោយកាន់តែរីកចម្រើនឡើង ដោយជាផ្នែកមួយ នៃការអនុវត្តវិធីសាស្រ្តជាក់ស្តែង យើងក៏បានឧបត្ថម្ភដល់វាគ្មិនសំខាន់ៗ ក៏ដូចជាបានផ្ ដល់នូវអាហារូបករណ៍ ដល់ប្រតិភូឥណ្ឌូណេស៊ី ២ រូប និងហ្ វីលីពីន ២ រូបសម្រាប់ចូលរួមសន្និសិទនេះ”។

CamTESOL រៀបចំការប្រជុំពីរគឺ សន្និសិទស្រាវជ្រាវ ក្នុងតំបន់ធ្វើឡើងនាថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៤ និង សន្និសិទចម្បងធ្វើឡើងនាថ្ងៃទី ២២-២៣ ខែកុម្ភៈ ឆ្នាំ ២០១៤ នៅរាជធានីភ្នំពេញ។ នាយកផ្នែកសិក្សារបស់ UTS:INSEARCH– ការបង្រៀនភាសាអង់គ្លេស - លោក ដេវីដ ឡាបាឡែសធៀ ប្រធាន University English Centres Australia (UECA) នឹងធ្វើជាប្រធានសន្និសិទស្ រាវជ្រាវក្នុងតំបន់។ លោក ដេវីដ ឡាបាឡែសធៀ មានប្រសាសន៍ថា “វេទិកាបុរេសន្និសីទ មានការធ្វើបទបង្ហាញ លទ្ធផលស្រាវជ្រាវជាង ១០០ មកពីតំបន់ទាំងមូល ក្នុងនោះសង្កត់ធ្ងន់លើគុណភាព និងភាពស៊ីជម្រៅនៃព្រឹត្តិការណ៍នេះ”។ លោកបន្ថែមទៀតថា “ក្នុងពេលធ្វើសន្និសិទ យើងនឹងពិភាក្សា អំពីតួនាទីនៃភាសាអង់គ្លេស ក្នុងការធ្វើសមាហរណកម្ម ក្នុងតំបន់ និង អន្តរជាតិដែលមានការពាក់ព័ន្ធ ជាពិសេសជាមួយ ការកំណត់ពេលវេលា តំបន់ពាណិជ្ជកម្មសេរីអាស៊ាន ដើម្បីលើកកំពស់ការប្រកួតប្រជែងសេដ្ឋកិច្ច តាមរយៈលំហូរទំនិញ ដោយសេរីរវាង ប្រទេសសមាជិកដំបូងទាំង ៦ នៅត្រឹមឆ្នាំ ២០១៥”។

អំពី UTS:INSEARCH
UTS: INSEARCH គឺជាផ្លូវផ្សារភ្ជាប់សំខាន់មួយ សម្រាប់សិស្សដែលមានបំណងសិក្សានៅ University of Technology, Sydney (UTS)។ យោងតាម QS’s ២០១៤ ដែលជាបញ្ជី សាកលវិទ្យាល័យ ៥០ ល្បីជាងគេ ក្នុងរយៈពេល ៥០ឆ្នាំ កន្លងមកនេះ UTS ជាសាកលវិទ្យាល័យ លំដាប់ខ្ពស់ជាងគេ។ សិស្សអន្តរជាតិ អាចបញ្ចប់ការសិក្សា ភាសាអង់គ្លេសជាច្រើនកម្រិតនៅ UTS: INSEARCH បន្ទាប់មកបន្តទៅកម្មវិធី UTS Foundation Studies និង Diploma រួចនឹង បន្តទៅឆ្នាំទីពីរនៃថ្នាក់បរិញ្ញាប័ត្រនៅ UTS។ សិស្សរៀនភាសាអង់គ្លេស ក៏អាចបន្តសិក្សាកម្មវិធីថ្ នាក់ក្រោយបរិញ្ញាប័ត្រលើ ការស្រាវជ្រាវនៅ UTS។ UTS: INSEARCH មានបទពិសោធន៍ជាង ២០ ឆ្នាំ ក្នុងការរៀបចំកម្មវិធីសិក្សា ភាសាអង់គ្លេស និង បង្រៀនភាសាអង់គ្លេស សម្រាប់សិស្សានុសិស្សអន្តរជាតិ។

អំពី CamTESOL
ឆ្នាំនេះគឺជាខួបលើកទីដប់របស់ CamTESOL។ សន្និសិទអន្តរជាតិដ៏សំខាន់នេះ មានការចូលរួមពីគ្រូបង្រៀន កម្ពុជាប្រហែល ១.០០០ នាក់ និងអ្នកចូលរួមជាអន្តរជាតិជាង ៧០០ នាក់ មកពី ៣០ ប្រទេស ដោយរួមមានវៀតណាម ឥណ្ឌូណេស៊ី និងចិន។

INSEARCH CRICOS provider code: 00859D





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]