ចិន៖ កញ្ញាNuan Yang Chen ដែលមានស្បែកម៉ត់ល្អស្អាត និងរាងស្លីមគួរអោយចង់បេតី ប្រចាំប្រទេសចិននោះ បានបង្ហើបនូវវិធីដ៏ សង្ងាត់មួយ ដែលធ្វើអោយនាងមាន រាងកាយស្វែល និងសុខភាពល្អបាន។

ចំពោះខែមុន មានការប្រកួតនារី ដែលមានសម្រស់ស្អាត ក្នុងការរត់ម៉ារាតុន(Marathon ) ដែលបង្កឲ្យមាន ការរំជើបរំជួលជាខ្លាំង នៅក្នុងបណ្ដាញទំនាក់ទំនង សង្គមរបស់ ប្រទេសចិន ។ ប៉ុន្តែសម្រាប់ខែនេះវិញមាន ការប្រកួតនារីដែលមាន រាងកាយស្វាហាប់ និងមាំមួនម្តងវិញ ដែលធ្វើអោយមានមនុស្ស ជាច្រើនបានតាមដាន និងគាំទ្រកម្មវិធីនេះ។ ចំពោះកញ្ញា Nuan Yang Chen  អាយុ២៥ឆ្នាំ រស់នៅខេត្ត Zhenjiang ប្រទេសចិន បានជាប់ក្នុងកម្មវិធីនោះផងដែរ ពីព្រោះនាងមានរាងកាយមាំមួន និង មានមុខមាត់គួរអោយស្រលាញ់ថែមទៀត។

ដូច្នេះនាងបាន បង្ហើបពីវិធីសាស្រ្តមួយចំនួន ដែលធ្វើអោយនាង មានរូបរាងបែបនេះ ដោយសារតែនាងចូលចិត្តដើរតិចៗ តាមដងវិថី និងបរិភោគអាហារ ដោយទំពារមួយៗ ជាពិសេសនាងតែងតែ ហ្វឹកហាត់សាច់ដុំរបស់នាង ជារៀងរាល់ថ្ងៃផងដែរ។ យ៉ាងណាមិញកញ្ញាម្នាក់នេះ មានកម្ពស់ ១៦៣សង់ទីម៉ែត្រ ទម្ងន់៤៥គីឡូក្រាម ធ្លាប់ជាតារាបង្ហាញម៉ូដែលប្រចាំ ប្រទេសចិនថែមទៀត។

 តើប្រិយមិត្ត ចង់បានរូបរាងកាយ ដែលរឹងមាំ ស្វាហាប់ដូចជា កញ្ញាមួយនេះដែររឺទេ?

 






ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]