បន្ទាប់ពីក្រុមមេឃខៀវ Man CITY របស់អង់គ្លេស បរាជ័យក្រោមថ្វីជើងរបស់ក្រុមយក្សអេស៉្បាញ Barcelona ០ទល់នឹង២ រួចមក ឥឡូវប្រវត្តិសាស្ត្រជ្រំដែល បានកើតឡើងទៅលើក្រុមកាំភ្លើងធំ Arsenal ដូចគ្នា ពោលគឺក្នុងជំនួប ១៦ ក្រុមចុងក្រោយក្របខ័ណ្ឌកំពូលទ្វីបអឺរ៉ុប Champions League ដោយ Arsenal ត្រូវរងបរាជ័យក្រោមស្នាដៃរបស់ក្រុមយក្សអាឡឺម៉ង់ Bayern Munchen ដោយលទ្ធផល ០ទល់នឹង២ យប់មិញនេះ។

នាពហុកីឡាដ្ឋាន Emirates Stadium ក្រោមក្រសែភ្នែកទស្សនិកជនប្រមាណជិត ៦០ ០០០ នាក់ ក្រុមទាំងពីរបានត្រឹមស្មើនៅតង់ទីមួយ ប៉ុន្តែអ្នកចាំទី Szczęsny របស់កាំភ្លើងធំ ត្រូវទទួលពិន័យកាតក្រហម បណ្តេញចេញពីការប្រកួត។

លុះឈានចូលមកដល់តង់ទីពីរ ក្រុមភ្ញៀវដែលមានប្រៀបជាងខាងកីឡាករនោះ បានធ្វើការវាយសម្រុកក្រុមម្ចាស់យ៉ាងខ្លាំង រហូតដល់នាទីទី ៥៤ កីឡាករ Kroos បានស៊ុតបញ្ចូលទីបានសម្រេច ជួយអោយ Bayern Munchen នាំមុខ Arsenal ០ទល់នឹង១ បណ្តោះអាសន្ន។ ការប្រកួតដ៏ស្វិតស្វាញចេះតែបន្តទៅ លុះឈានចូលមកដល់នាទីទី ៨៨ ជិតចប់ការប្រកួត កីឡាករ Müller ដែលចូលជំនួសកីឡាករ Mandžukić បានស៊ុតបញ្ចូលទីមួយគ្រាប់ទៀត ជួយអោយលទ្ធផលបញ្ចប់ការប្រកួត Arsenal ចាញ់ក្រុម Bayern Munchen ដោយលទ្ធផល ០ទល់នឹង២។




តារាងលទ្ធផល


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]