រាជធានីភ្នំពេញ ៖ ​រថយន្ត​កូរ៉ូឡា​ ពណ៌ស ​បើក​បរ​ដោយ​ បុរស​ម្នាក់​ដែល​ស្គាល់​ច្បាស់​ថា ជា​តារា​ចម្រៀង​​ឈ្មោះ​ប៊ុន សក្តិ ​បាន​ ជ្រុល​​ចង្កូត​បុក​គូទ​រថយន្ត​ស៊ីអ័រ​វី មួយ​គ្រឿង ពណ៌​ខ្មៅ ​នៅ​ចំណុច​ ក្រោម​​ស្ពាន​អាកាស​ព្រះ​មុនីវង្ស តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនីវង្ស ​​ក្នុង​ សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។ ហេតុការណ៍​នេះ​បាន​កើត​ឡើង​​​​កា​ល​ ពី​វេលា​ម៉ោង​៥​ល្ងាច​​ថ្ងៃទី​១៩ ឧសភា ២០១២ ។ ចំពោះ​​គ្រោះថ្នាក់​ខាង​លើ​​ នេះ​មិន​បណ្តាល​ឱ្យ​​រង​របួស​ដល់​មនុស្ស​នោះ ទេ ដោយ​គ្រាន់តែ​​ខូច​ខាត​ រថយន្ត​តែប៉ុណ្ណោះ ។

​ទោះ​បែប​ណា​ក្នុង​ហេតុ​ការណ៍​នេះ​​បាន​ធ្វើ​ឱ្យ​​ ប៉ូលិស​ចរា​ចរ​ខណ្ឌ​មាន​ជ័យ ​​ចុះ​​មក​ធ្វើ​អន្តរាគមន៍​​ដោយ​ឱ្យ​​ ភាគីទាំងពីរ​​សម្រប​សម្រួល​​គ្នា​។ ប៉ុន្តែ​​ដោយ​សារ​រ​ថយន្ត​កូរ៉ូឡា​របស់​ លោក​ប៊ុន សក្តិ ​ជាអ្នក​ខុស​​ក៏​បាន​សង​ប្រាក់​ចំនួន​៥០​ដុល្លារ ​ទៅ​ម្ចាស់ ​រថយន្ត​ស៊ីអ័រ​វី ដើម្បី​យក​ទៅ​​ជួស​ជុល​រថយន្ត​ដែល​រង​ការ​ខូចខាត​តិច​តួច ​ជា​ការ​បញ្ចប់​រឿង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM  87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]