តារាចម្រៀង និង តារាសម្តែង ព្រមទាំងជា ពិធីការនី Zhu Zhu ដែលត្រូវបាន ប្រិយមិត្តរបស់នាង សសើរថា សិចស៊ីនោះ ឥឡូវបាន បណ្តើរមិត្តប្រុសរបស់នាង ជាមួយនឹង ម៉ូតអាវ ប្រលែងចំហៀង ដែលបានធ្វើអោយបុរសៗ ជាច្រើនព្រឺក្បាល ជាមួយនឹង ឈុតមួយនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១២ នៅ Cannes ភាគខាងត្បូងប្រទេស បារាំង មានអ្នកកាសែត ជាច្រើនជាពិសេស អ្នកកាសែតជនជាតិចិន បាននាំគ្នាចាប់អារម្មណ៍ ទៅលើនារីអាស៊ីម្នាក់ដែលកំពុង តែបណ្តើរបុរសជនជាតិអ៊ីតាលី នៅក្នុងកម្មពិធី Internation Film Festival លើកទី ៦៥ ដើម្បីចូលរួម ការដាក់បង្ហាញនូវខ្សែ ភាពយន្តមួយដែលមានចំនងជើងថា "Madagascar 3: Europe’s Most Wanted"។ បន្ទាប់ពី បានគយគន់អស់មួយសន្ទុះ ទើបពួកគេបានស្គាល់ថា នាងគឺជា តារាចម្រៀង និង តារាសម្តែង ព្រមទាំងជា ពិធីការនី Zhu Zhu ដែលមានទំនាក់ ទំនង ជាមួយបុរសអ៊ីតាលីឈ្មោះ John Elkann។ ជាមួយនឹងម៉ូតអាវរបស់នាង នាងបានធ្វើអោយបុរសៗ នៅក្នុងកម្មពិធីនេះជាច្រើនអ្នកបាន គយគន់មិនដាក់ភ្នែកទាល់តែសោះ ហើយមានអ្នកខ្លះបានសសើរ ថា បុរសអ៊ីតាលីម្នាក់នោះមាន សំណាងដែលមានមិត្តស្រីសិចស៊ីដូចជា Zhu Zhu។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]