ភ្នំពេញៈ នេះជាលើកទី១ហើយ ដែលពិធីការិនីកូនពីររូបស្រស់ អ្នកនាង គង់ សុជាតិ បង្អួតជាសាធារណៈនូវ ការរៀបចំពិធីខួបកំណើត ឲ្យកូនស្រីបណ្តូលចិត្តរបស់នាង ជាលក្ខណៈធំដុំ ស្នាមញញឹម មិនមាត់មិនជិត ជាមួយស្វាមី លោក ជា វិបុល ។

ចាប់តាំងពីពិធីករ-ពិធីការិនីមួយគូនេះ បានដឹកដៃគ្នាចូលរោងការរួចមក គេសង្កេត ឃើញថាស្វាមីភរិយាថ្មោងថ្មីមួយគូនេះ ហាក់មានភាពផ្អែមល្ហែមជាមួយគ្នា ប្រៀបដូច ជាទឹកឃ្មុំធ្វើឲ្យសិល្បករ-សិល្បការិនី ដទៃ មានការច្រណែនទៅលើ ស្នេហាខុស វ័យរបស់ពួកគេមិនតិចទេ ។

កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៤នេះ តារាស្រីចាស់វស្សាដែល មានរូបសម្រស់ ស្រស់ ស្ថិតថេរ អ្នកនាង គង់ សុជាតិ បានរៀបចំពិធីជប់លៀងខួបកំណើត ឲ្យកូន ស្រីគម្រប់៩ឆ្នាំ ដោយមានការអញ្ជើញ សាច់ញាតិបងប្អូន និងសិល្បករ-សិល្បការិនី ជិតដិតមួយចំនួនដោយ នៅក្នុងពិធីនោះគេសង្កេតឃើញថា ប្តីប្រពន្ធ លោក ជា វិបុល និង អ្នកនាង សុជាតិ រួមជាមួយកូនស្រី ហាក់មានភាពសប្បាយរីករាយ រស់នៅប្រកបដោយសុភមង្គល និងចុះសម្រុងគ្នាខ្លាំងណាស់ ។

បើតាមប្រភពក្រៅផ្លូវការមួយ បានលួចបង្ហើបឲ្យដឹងថា ការរៀបចំពិធីជប់លៀង លក្ខណៈ ធំដុំបែបនេះគឺជាគំនិតរបស់ លោក វិបុល ក្រោយពីលោកចូលជា សមាជិកថ្មី ក្នុងគ្រួសារនេះព្រោះថា លោកចង់យកចិត្តថ្លើមកូនស្រី និងគ្រួសារខាង ភរិយាឲ្យបានច្រើន ម្យ៉ាងមួយទៀតលោកក៏ចង់បង្ហាញ ពីទំហំទឹកចិត្តដែល ស្រលាញ់កូនស្រីនោះ ប្រៀបដូចជាកូនបង្កើតដែរ ៕











បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នីកូ