ខេត្ត​បាត់​ដំបង​​​ ៖ នាង​ក្រមុំ​​​​ម្នាក់​​ត្រូវ​​​តុលាការ​​​ឃុំ​ខ្លួន​​​កាល​ពី​​ថ្ងៃ​​ទី​​១៩ ឧសភា ​ក្រោយ​​ពី​សង្ស័យ​​​ថា​នាង​​​​មាន​កំហុស​​​ក្នុង​​កា​រប្រើ​​ម្រាម​ដៃ​​​ និង​អណ្តាត​​​ដើម្បីរួម​ភេទ​​​ជាមួយ​ក្មេង​​ស្រីម្នាក់​វ័យ​​​១៣​ឆ្នាំ​​ ដែល​​​បា​ន​​ប្រព្រឹត្ត​​​កាល​ពី​ពាក់​​​កណ្តាល​សប្តាហ៍​​​​មុន​នេះ ។

នាង​ក្រមុំ​​​ដែល​ត្រូវ​​​ចោទ​ប្រកាន់​​នេះ​ឈ្មោះ​​​ វ៉ាន់ ​ម៉ារ៉ាឌី ​អាយុ​​​​២០ឆ្នាំ​​​ ។ សមត្ថ​កិច្ច​​​ជំនាញ​​​និយាយ​ថា នាង​ម៉ា​រ៉ាឌី​​ត្រូវ​​​សមត្ថកិច្ច​​​ចាប់​ឃាត់​​ខ្លួន​កាល​ពីល្ងាច​ថ្ងៃទី​ ​១៨ ឧសភា ​​នៅ​ផ្ទះ​​របស់​នាង​​​​​ ស្ថិតក្នុង​ភូមិ​​​​​​កំពង់​សីមា ​​សង្កាត់​​​វត្ត​គរ ក្រុង​បាត់​ដំបង ​ក្រោយ​​ពី​ម្តាយ​​របស់​កុមារី​​រង​គ្រោះ​ដាក់​ពាក្យ​ប្តឹង​ទៅ​​​កាន់​ ការិយាល័យ​​ជំនាញ ។ ក្នុង​កំណត់ ហេតុ​​​បណ្តឹង​​​អ្នក​ស្រី​​​សឹម ស៊ុន អាយុ​​​៥២​​ឆ្នាំ​​ ដែល​ជា​ម្តាយ​​​កុមារី​​នោះ​​​​និយាយ​ថា អ្នក​ភូមិ​​​បាន​រាយ​ការណ៍​​​​អំពី​​​រឿង​​នេះ​​​​ប្រាប់​អ្នក​ស្រី​​​ ក្នុង​គ្រា​ដែល​​​គេ​​​​ប្រទះ​ឃើញ​​​​ឈ្មោះ​ម៉ារ៉ាឌី​ ប្រព្រឹត្ត​​​សកម្ម​​​ភាព​ជាក់​ស្តែង​​​​ទៅលើ​កូន​​ស្រី​គាត់​​​ កាល​ពី​ថ្ងៃ​​ទី​១៧ ឧសភា ​​​នៅ​​​លើ​ផ្ទះ​​​នាង​​ក្រមុំ​​នោះ ។ អ្នក​ស្រី​​បញ្ជាក់​ថា ​​នេះ​មិន​មែន​​​ជា​កា​រប្រព្រឹត្ត​​​លើក​ទី​​១​ទេ​ គឺ​​​​ចំនួន​​២​​ថ្ងៃបន្ត​​បន្ទាប់​​​ ប៉ុន្តែ​​​អ្នកស្រី​​បាន​ដឹង​​​នៅ​ថ្ងៃ​​​ចុង​ក្រោយ​​​ ទើប​ដាក់​ពាក្យ​បណ្តឹង​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]