ប្រិយមិត្តដែលនិយមគាំទ្រ តារាចម្រៀងជ្រកក្រោមផលិតកម្ម ថោន Noly Time ប្រាកដជាធ្លាប់ស្តាប់ និងចូលចិត្តបទចម្រៀងរបស់ Noly ជាច្រើនដូចជា “កើតមកដើម្បីតែលួងគេ” “អារម្មណ៍ត្រូវការអូន” និង “ស្ករគ្រាប់” ជាដើម ដែលបទទាំងនេះសុទ្ធតែទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក ពីសំណាក់អ្នកគាំទ្រ ហើយជាពិសេសនោះគឺស្រទាប់យុវវ័យផងដែរ។

បន្ទាប់ពីការទន្ទឹមរង់ចាំជាយូរ ឥឡូវនេះតារាចម្រៀង Noly Time បានធ្វើអោយកក្រើកម្តងទៀតហើយ ដោយបាននាំមកនូវបទចម្រៀងបែប Teaser ក្រោមចំណងជើងថា “លួចស្រលាញ់សង្សារខ្លួនឯង” យ៉ាងពិរោះរណ្តំ មិនស្តាប់មិនបាន។

បងមិនចេះទ្រ អូនក៏មិនខ្ចីទ្រ តែពេលនេះដល់ក មិនទ្រមិនបាន... តើកើតមកជាមនុស្សប្រុស ត្រូវតែចាញ់ស្រីៗរហូតនោះ?


ដូចនេះបើចង់ដឹងច្បាស់ មានតែស្តាប់បទចម្រៀង Teaser ខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ? រង់ចាំបទចម្រៀង FULL ទាំងអស់គ្នា!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]