ធម្មតាធ្វើជាឪពុកម្តាយគួរតែដឹងនូវ អ្វីដែលគួរធ្វើ និង អ្វីដែលមិនគួរធ្វើ ដើម្បីអោយក្លាយជា អាណាព្យាបាលដ៏ល្អ សម្រាប់បុត្រធីតា របស់ខ្លួន ប៉ុន្តែមានឪពុកម្នាក់បែរជាយក កូនទៅដាក់ក្នុងម៉ាស៊ីនបោកខោអាវ លេងទៅវិញ ដល់ពេលវាជាប់ក្នុងម៉ាស៊ីន តាំងភ័យស្លន់ស្លោរ។

តាមប្រភពព័ត៌មានបានអោយដឹងថា មានឪពុកម្នាក់ដែល មិនត្រូវបានគេស្គាល់អត្តសញ្ញាណ ត្រូវបានគេបន្ទោសយ៉ាងខ្លាំង ដោយសារតែរូបគាត់បាន យកកូនរបស់គាត់ ទៅដាក់ក្នុងម៉ាស៊ីនបោកខោអាវលេង ហើយបានបិទទ្វារជិត ដោយសារតែម៉ាស៊ីនបោកខោអាវ វាជាលក្ខណៈម៉ាស៊ីនអូតូម៉ាតិច វាក៏បានចាក់សោរអោយកូនរបស់គាត់ នៅក្នុងជាប់ ហើយបានចាប់ផ្តើមដំណើរការម៉ាស៊ីន ហេតុការនេះបានកើតឡើង វេលាម៉ោង ៧ ៖ ៥៥ នាទី យប់ ថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ ២០១២ ។ ប្រភពព័ត៌មានបានបន្ត អោយដឹងទៀតថា បន្ទាប់ពី គាត់បានឃើញដូច្នេះហើយ ក៏ចាប់ផ្តើមភ័យស្លន់ស្លោរ រីឯប្រពន្ធគាត់ក៏បានស្រែកអោយ គេជួយ សំណាងល្អ មួយសន្ទុះក្រោយមក មានបុគ្គលិកនៅទីនោះបាន មកបិទម៉ាស៊ីន ហើយបានបើកទ្វារយក កូនក្មេងនោះចេញមកវិញដោយសុវត្ថិភាព។ គួរបញ្ជាក់ផងដែរថា សកម្មភាពទាំងអស់ត្រូវបាន ថតជាប់យ៉ាងច្បាស់ដោយកាមេរ៉ាសន្តិសុខ នៅក្នុងហាង ហើយវីដេអូនោះត្រូវបាន គេបង្ហោះចែកចាយពាសពេញអិនធើណិត រហូតដល់មានអ្នកលេងអិនធើណិតជាច្រើនបាន ដាក់ឈ្មោះអោយប្តីប្រពន្ធទាំងពីរថា "Parent of the year"។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]