ខេត្ត​ព្រៃ​វែង​ ៖ នៅ​រសៀល​​​ថ្ងៃទី​​១៧ ​ឧសភា  ​ភ្នាក់​ងារ​​​កោះ​សន្តិ​ភាព​​បាន​នាំ​​យក​ថវិ​កា​​ចំនួន​​២០០​ដុល្លារ​​​ សហរដ្ឋ​អា​មេ​​រិក​​ ដែលជា​អំណោយ​​ដ៏​ថ្លៃ​ថ្លា​​របស់​​​ឯក​​ឧត្តម​​បណ្ឌិត​​ អ៊ុក​ រ៉ាប៊ុន​ ​រដ្ឋ​មន្ត្រី​​​ប្រតិ​ភូ​​​អម​​នាយក​រដ្ឋ​មន្ត្រី​​ និង​លោក​ជំទាវ​​​ ព្រម​ទាំង​​​លោក​​ឧកញ៉ា​​ ស្រី​ ​ងួន និង​​លោក​ជំទាវ​​ឧកញ៉ាស្រី វុទ្ធី​ ព្រម​ទាំង​បុត្រ​​​ ទៅ​ប្រគល់​ជូន​​​​នា​ង​ក្រមុំ​​​​ឈ្មោះ ​រ៉េត ស្រី​រ័ត្ន​ ដែល​ពិការ​​ដៃ​​ជើង​​ រស់​នៅ​ភូមិ​​ជើង​ទឹក ​ឃុំ​​រោង​ដំរី​ ស្រុក​បា​ភ្នំ​ ​។

បច្ចុ​ប្បន្ន​​ នាងរ៉េត ស្រី​រ័ត្ន ​កំពុង​​រស់​នៅ យ៉ាង​​ឯកោ​​​ បន្ទាប់​ពី​​​​ឪ​ពុក​ម្តាយ​បោះ​បង់​​ចោល​​អស់​រយៈ​ពេល​​ច្រើន​ខែ​​មក​ហើយ​ ដោយ​ទុក​ឱ្យ​នាង​​​រស់​នៅ​​​​ក្នុង​ភាព​​លំ​បាក​​ក្រៃ​លែង​​ ហើយ​​​​​​​ជីវិត​​​របស់​នាង​​​រស់​ពឹង​​ផ្អែក​​លើ​អ្ន​​កជិត​ខាង​​​ និ​ង​លោក​មេ​ភូមិ​​ជួយ​ផ្តល់​​​​អាហារ​​ និង​ការ​ពារ​​ ថែ​រក្សា​​ ។

​ការ​ប្រគល់​​ថវិកា​​នេះ​ ជា​ជំហាន​ទី​​២​​ដោយ​​មាន​​​ការ​ចូល​រួម​​​ជួយ​ដឹង​​​ឮ​ពី​​​​លោក​ឈូក ​ឃត់​ ​​មេ​ភូមិ​​​ជើង​ទឹក​​ អ្នក​ស្រី​​​ឈុំ​ ​ស្រី ​សមា​ជិក​​​ាភូមិ​ និង​​​ប្រជា​ពល​រដ្ឋ​​​ដែល​រ​ស់​នៅ​​ក្បែរ​​​​ខាង​ជា​​ច្រើន​​​​នាក់​​​ផង​ ដែរ​ ។

នាង​​​​រ៉េត ស្រី​រ័ត្ន​​​ បាន​ថ្លែង​អំណរ​គុណ​​លោក​ឧក​ញា៉​​ថុង អ៊ុយ​ប៉ាង​​ និង​​​សហការី​​ទាំង​អស់​​​ដែល​បាន​​​ជួយ​​ចុះ​ផ្សាយ​​​ និង​​អំពាវ​នា​វ​​ដល់​​​សប្បុរស​ជន​​​ ដល់​អ្នក​ម្តាយ​​ និង​​ប្អូន​ស្រី​ ដើម្បី​​​ឱ្យ​​​សប្បុរ​ស​ជន​​​អាណិត​​​អាសូរ​​ផ្តល់​ថវិកា​​ជួយ​ទ្រ​ទ្រង់​ ជី​វិត​​របស់​នាង​​ ។ ​​នាង​សូម​​ថ្លែង​​អំណរ​គុណ​​ ​​​​ឯក​ឧត្តម​ លោក​ជំទាវ​ លោក​​ឧក​ញ៉ា​ និង​លោក​ជំ​​ទាវ​ ​ឧកញ៉ា ដែល​បាន​​​​​​​​​​​​​​​​​​​ដាក់​ទាន​ដល់​​​នាង​​សម្រាប់​​​​​ប្រើ​ប្រាស់​​​ ពិសេស​​គឺ​ការ​មាន​​ចំណី​អាហារ​បរិ​ភោគ​ និង​​​សូម​ជូន​ពរ​​​ឱ្យ​ជួប​​​តែ​​​សេចក្តី​សុខ​ និង​​សេច​ក្តី​​ចម្រើន​​​កុំ​បី​ឃ្លៀង​ឃ្លាត​​ឡើយ ។

​នាង​ស្រី​រ័ត្ន​​ ក៏​​សូម​យក​​ឱ​កាស​នេះ​​​​អំពាវ​នាវ​​​ដល់​អ្នក​​​ម្តាយ​ និង​ប្អូន​ស្រី​​ ដែល​​​ចេញ​ចោល​​​​​រូប​នាង​​​ទៅ​​ បើ​បាន​ឮ​​សម្តី​​​នាង​​​ហើយ​សុំ​​វិល​មក​​រក​នាង​កុំ​បី​ខាន​ ព្រោះ​នាង​​​​រស់​នៅ​ឯកោ​​​​ពិបាក​ខ្លាំង​​ណាស់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]