ក្នុងជីវភាពប្រចាំថ្ងៃរបស់ ប្រជាជនគឺតែងតែប្រើប្រាស់ កាំបិតទៅកាត់ ឬហាន់ បន្លែ ផ្លែឈើ។ សម្រាប់អ្វីដែលប្លែកនិង ទាក់ទាញនៅក្នុង ពេលនេះគឺមានបុរសម្នាក់ ដែលជាជនជាតិចិនឈ្មោះ Bai Dengchun ដែលមានអាយុ៣១ឆ្នាំ មានជំនាញក្នុងការប្រើប្រាស់ ក្រដាសបៀរប្លាស្ទិក កាត់បន្លែ ផ្លែឈើ និងស៊ុត។ គាត់អាចគប់ ក្រដាសបៀរដើម្បីកាត់ ផ្លែឈើ ដូចជា ត្រសក់ ឪឡឹក នៅពេលដែលគាត់ស្ថិតនៅ ចំងាយពីកន្លែងដាក់ ផ្លែឈើនោះពីរម៉ែត្រ។ គាត់បានសិក្សាជំនាញនេះ តាំងពីគាត់មានអាយុ៦ឆ្នាំ ហើយគាត់តែងតែខំប្រឹង ហ្វឹកហាត់រហូតក្លាយទៅជាអ្នក ពូកែក្នុងការគប់សន្លឹកបៀរ។ ប្រិយមិត្ដនឹងបានទស្សនានៅ ខ្សែវីដេអូរបស់គាត់ តែសូមកុំសាកល្បងឲ្យសោះ ប្រយ័ត្នមានគ្រោះថា្នក់៕ 

រៀបចំដោយ Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]