ភ្នំពេញៈ ស្រីស្អាតរូបស្រស់សាច់សរៗ កញ្ញា មាន សូនីតា ដែលជាតារាស្រីកំពុង តែឈោងចាប់ភាពល្បីល្បាញ និងគ្រង់តំណែងជាតួឯក បន្តកន្ទុយគ្នាមិនដាច់នោះ ពេលនេះនាងកំពុងតែរៀបចំខោអាវ ត្រៀមខ្លួនចេញទៅសម្តែង និងដើរម៉ូដនៅ អូស្ត្រាលី ជាលើកទី១ទាំងភ័យបុកពោះ ។

នេះជាលើកទី១ហើយ ដែលតារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា មាន សូនីតា មានឱកាសចេញទៅកើបលុយ នៅអូស្ត្រាលី ជាមួយក្រុមការងាររៀមច្បង ព្រោះថា នាពេលកន្លងមកមានខាង Sponsor ទាក់ទងហៅនាង ចេញទៅសម្តែងនៅក្រៅ ប្រទេស នាងតែងតែបដិសេធ ព្រោះតែនាងនៅមាន ភាពខ្លាចរអាមិនហ៊ាន ចេញទៅ ឆ្ងាយពីផ្ទះ ទើបតែពេលនេះតារារូបនេះបានបង្ហើបជា សាធារណៈនៅលើកញ្ចក់ ទូរ ទស្សន៍ក្នុងកម្មវិធី “Mr &Mis Talk Show” ថានៅក្នុងពេលឆាប់ៗខាងមុខនេះ នាង មានគម្រោងចេញ ទៅសម្តែងនៅក្រៅប្រទេស រួមដំណើរជាមួយ តារាសម្តែង និង តារាបង្ហាញម៉ូដ ជាច្រើនដួងទៀត ។

បើតាម លោក យ៉ែម សំអូន ដែលជាប្រធានក្រុមដឹកនាំ តារាបង្ហាញម៉ូដចេញ ទៅ សម្តែងនៅអូស្ត្រាលី បានប្រាប់ឲ្យដឹង នៅក្នុងកម្មវិធីនោះថា ខាង Sponsor ទាក់ទង ហៅក្រុមបង្ហាញម៉ូដ ចេញទៅសម្តែង នៅក្នុងអំឡុងខែមិនា ខាងមុខនេះ ដោយមាន រួមដំណើរជាមួយ៖ ទឹម វត្តី , សាយ សៀរ៉ា, មាន សូនីតា, ប៊ីរី, ទឹម រដ្ឋា, ភរិយារបស់ លោក និងតារាមួយចំនួនទៀត ។

ជាមួយគ្នានោះ កញ្ញា មាន សូនីតា ក៏បានសម្តែងពីអារម្មណ៍របស់នាង ទាំងទឹកមុខញញឹមញញែមបិទមាត់មិនជិតថា “នេះជាលើកទី១ហើយ ដែលខ្ញុំបានចេញ ទៅ សម្តែង នៅអូស្ត្រាលី និងបានរួមដំណើរជាមួយរៀមច្បងហើយ សម្រាប់ការចេញ ទៅសម្តែងលើកទី១នេះ ខ្ញុំបានត្រៀមខ្លួនរួចហើយទាំងការសម ដើរម៉ូដ និងបទ ចម្រៀងមួយចំនួន ទុកច្រៀងកំដរអារម្មណ៍បងប្អូនទស្សនិកជន ដែលរស់នៅ ឯក្រៅ ប្រទេស ” ។

តារាស្រីរូបនេះបានប្រាប់ឲ្យដឹងទៀតថា នៅក្នុងការចេញទៅសម្តែងលើកនេះ នាងក៏ ដូចជាក្រុមបង្ហាញម៉ូដ មានការត្រៀមជា Show បង្ហាញម៉ូដសំលៀកបំពាក់ ពីហាង កាត់ដេរប៉ារ៉ាឌី និងមានជាការច្រៀងសម្តែង ដូចជាសិល្បករ-សិល្បការិនី ដទៃ ដោយ ការចេញទៅសម្តែង លើកនេះ នាងបានត្រៀមបទចម្រៀង មិនតិចជាង២០បទទេ ទុកសម្រាប់ច្រៀងនៅ លើទឹកដីសម្បូរដុល្លារមួយនោះ។

Looking TODAY បានទាក់ទងទៅ កញ្ញា មាន សូនីតា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ២០១៤នេះ ដើម្បីសួរពីគម្រោង ចេញទៅច្រៀងរបស់នាង និងក្រុមការងារឲ្យបាន ច្បាស់ ថាត្រូវចេញទៅដើមខែ មិនាឫពាក់កណ្តាលខែ ហើយចេញ ទៅប៉ុន្មានសប្តាហ៍ ឫប៉ុន្មានខែដូចគ្នាដោយសារតែទូរស័ព្ទទៅគ្មានអ្នកទទួល ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម វត្តី