យោងតាមប្រភពព័ត៌មានមួយក្នុងប្រទេសវៀតណាម ក្មេងស្រីអាយុ ១១ ម្នាក់នៅទីក្រុង ហូជីមីង មានកម្លាំងពិសេស ដែលអាចបណ្តាលឲ្យវត្ថុនៅក្បែរខ្លួននាង ឆាបឆេះ ។ តាមសំដីអាណាព្យាបាលរបស់នាង នាងបានបង្កឲ្យគ្រឿងអគ្គីសនីឆាបឆេះ ជាញឹកញាប់ នៅពេលនាងនៅក្បែរវត្ថុទាំងនោះ ។ នាងហាក់ដូចជាមានកម្លាំងពិសេសម្យ៉ាងក្នុងខ្លួននាង ដែលអាចឲ្យគ្រឿងអគ្គីសនីឆ្លងភ្លើង ។

ហេតុការណ៍ទាំងនេះ មិនត្រឹមតែកើតឡើងក្នុង ផ្ទះរបស់នាងទេ រាល់កន្លែងដែលនាងទៅ នឹងមានបញ្ហាបែបនេះ។ នាពេលមួយ គ្រួសាររបស់នាងបានទៅលេង ទីក្រុងឆ្នេរ Vung Tau ហើយស្នាក់នៅសណ្ឋាគារមួយ នាងបានបង្កឲ្យបន្ទប់ដែលនាងស្នាក់ឆាបឆេះ ។

ឥឡូវនេះក្រុមគ្រួសាររបស់នាង ត្រូវយកគ្រឿងអគ្គីសនីនានា ទៅទុកឲ្យឆ្ងាយពីនាង ហើយពួកគេត្រូវតាមដាននាង ២៤ ម៉ោង នឹង ត្រៀមទឹកជាច្រើនធុងនៅក្បែរខ្លួន។

ក្រុមអ្នកវិទ្យាសាស្រ្ដនៅសាកលវិទ្យាល័យ Hong Bang International ដែលបានពិនិត្យនាង បានប្រាប់ថាខួក្បាលខាងស្ដាំរបស់នាងមាន សកម្មភាពចម្លែក ប៉ុន្ដែគេមិនទាន់ដឹងថា តើសកម្មភាពចម្លែកនេះអាច បង្កការឆាបឆេះបែបណានោះទេ។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]