ភ្នំពេញៈ នេះជាលើកទី៣ ហើយដែល តារាកំប្លែងល្បីឈ្មោះ ក្នុងក្រុមកំប្លែងរបស់ ស្ថានីយ ទូរទស្សន៍ ស៊ី ធី អ៊ីន នាយក្រូច បានចេញមុខសុំទោស ជាសាធារណៈទៅ ដល់ប្រជាជនខ្មែរ-ឥស្លាម ក្រោយពី ខាងសមាគម របស់ពួកគេ បានបង្ហាញពីប្រតិកម្ម មិនពេញចិត្ត ទៅលើការសម្តែងមួយ របស់លោក និង នាង អ៊ីត កាលពីឆ្នាំ ២០១១ កន្លងមក ។

បន្ទាប់ពីខាង សមាគម ខ្មែរ-ឥស្លាម បញ្ចេញប្រតិកម្ម និងបានធ្វើការ ព្រមានឲ្យ សុំ ទោសជាសាធារណៈ ទាក់ទងនឹងការសម្តែង នៅក្នុងកម្មវិធី ពិព័រណ៍ពាណិជ្ជកម្ម ភូមិមួយផលិតផលមួយ នៅក្នុងខេត្តកែប ។ ដោយលោក បានសម្តែង នូវឈុត ឆាកមួយចំនួនធ្វើឲ្យ ជនជាតិឥស្លាមមាន ការមិនពេញចិត្ត នឹងខឹងសម្បារយ៉ាងខ្លាំង ទៅលើពួកគេហើយ ក្រោយពីមាន ប្រតិកម្មបែបនេះ គេឃើញនាយ ក្រូច រួមជាមួយ ក្រុមកំប្លែងក៏ បានប្រញាប់ប្រញាល់ ចេញមុខមកបកស្រាយ សុំទោស ទៅដល់ សាធារណៈជន និងប្រជាពលរដ្ឋ ជនជាតិ ខ្មែរ-ឥស្លាម ចំពោះការ សម្តែង របស់លោក ដែលធ្វើឲ្យគេ មិនពេញចិត្តជាខ្លាំង ដោយលោកសុំទោស តាមបណ្តាញ សាព័ត៌មាន ផង តាមបណ្តាញ Facebook ផង ។

ហើយកាលពីរាត្រី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៤នេះ នាយក្រូច បានដឹកដៃប្អូនស្រី របស់ លោកនាង អ៊ីត ឡើងសុំទោសដល់មហាជន ជាសាធារណៈ នៅក្នុងកម្មវិធី “រាត្រីកម្សាន្ត” ដោយលោកបាននិយាយថា លោកពិតជា មានការសោកស្តាយ ណាស់ ចំពោះរឿងដែល បានកើតឡើង ហើយធ្វើឲ្យ បងប្អូនខ្មែរ-ឥស្លាម មានការខឹង សម្បារ មិនពេញចិត្ត លោក និងប្អូនគ្មានចេតនា ចង់ធ្វើឲ្យប៉ះពាល់ ទៅលើជាតិសាសន៍ ណា មួយទេ គ្រាន់តែចង់ឲ្យ ពុកម៉ែបងប្អូន បានសើចសប្បាយតែប៉ុណ្ណោះ ប៉ុន្តែ ពេលខ្លះ ប្រហែលជាអាចលេង ទៅវាជ្រុលខ្លះ ។

តារាកំប្លែងដែលកំពុងតែ មានទីផ្សាររូបនេះ បានប្រាប់ ឲ្យដឹងទៀតថា “ខ្ញុំនិងប្អូន សុំទោសទៅ សមាគមក៏ដូចជាជនជាតិ ខ្មែរ-ឥស្លាម ទាំងអស់ ខ្ញុំមិនបានតាំងចិត្ត ក្នុងការ មើលងាយឫក៏ចង់ឲ្យប៉ះពាល់ ទៅលើជាតិសាសន៍ ណាមួយឡើយ ហើយខ្ញុំ សង្ឃឹមថាពួកគាត់ និងយល់លែងខឹង ហើយនៅតែបន្ត គាំទ្របងប្អូន ខ្ញុំដដែលផងចុះ ” ។

តាមរយៈការចេញមុខ សុំទោសម្តងជាពីរដង របស់តារាកំប្លែង នាយក្រូចនេះត្រូវ បានមហាជនជាច្រើន គិតថាទំនងជាលោក និងប្អូនដឹងពីកំហុស មានការភ័យនិង ខ្លាចធា្លក់ប្រជាប្រិយភាព ហើយមើលទៅបានជាខំប្រឹង ចេញមុខបកស្រាយ និងសុំទោសម្តង ជាពីរដងបែបនេះ ។ បើទោះជា យ៉ាងណាក្នុង នោះក៏មានមតិមួយចំនួន មានការកោតសរសើរ ទៅលើទំនួល ខុសត្រូវ របស់តារារូប នេះ ដែលដឹង កំហុសចេះកែខ្លួន និង ទទួលកំហុសខ្លួនឯង ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

អ៊ីត