ខេត្ត​​​កំពង់​ឆ្នាំង​​​​​ ៖ ខ្លា​​ត្រី​​​​១ក្បាល​​​ត្រូវបាន​​គេសម្លាប់​​រួច​ហើយ​​យក​​មក​ចង​ព្យួរ​​​តាំង​​​លក់​​យ៉ា​ងសង្ហា​​​ជាថ្មី​​ម្ត​ង​ទៀត​​​​ នៅតាម​​​បណ្តោយ​ផ្លូវ​ជាតិ​​លេខ​​៥ ត្រង់​ចំណុច​​ភូមិ​​អូរ​សណ្តាន់​​ ឃុំ​ទឹក​​ហូត ស្រុក​​​រលា​ប្អៀរ​ កាល​​ពី​​ព្រឹក​ថ្ងៃទី​​​១៧ ឧសភា ដោយគ្មាន​​ក្រែង​​រអែង​​ឈឺ​ក្បាល​​​​​វិលមុខ​​​នឹង​សមត្ថ​កិច្ច​​​ជំនាញ​​ណា​ឡើយ ។ នេះ​​ជាការដាក់​តាំង​​លក់ជាលើក​​ទី​​២ហើយ​​​នៅ​កន្លែង​​​តែមួយ ​នេះ​​​ដែល​អ្នក​​​យក​ព័ត៌​មាន​​​យើង​​​​ថត​បាន​ដោយ​​ចៃ​ដន្យ​​​ ដែល​​កាល​ពី​​​ថ្ងៃ​​ទី​​១៧ ខែមេសា ​​​គេដាក់​​​លក់​​ដល់​ទៅ​​៣​ក្បាល​​​​ឯ​ណោះ​​ ហើយ​កាល​នោះ​គេ​​​​​លាត់​ស្បែក​​វា​(ខ្លា​ត្រី)រួច​​​​ជា​ស្រេច​​ទៀត ។

ការ​ចង​ព្យួរ​​​លក់​សត្វ​​ព្រៃ​​ទាំង​មូល​​បែប​នេះ គឺមាន​​ន័យ​ថា អ្នក​លក់​​ ឬអាច​​ថា ព្រាន​​មិនបាន​ខ្លាច​​​សមត្ថ​កិច្ច​​​ជំនាញ​​​ណាសូម្បី​​បន្តិច​ឡើយ ឬអាច​និយាយ​​​​​បាន​ទៀត​​ថា ប្រហែល​​​ជាគេត្រូវ​​​រ៉ូវ​គ្នា​​​ផង​​ក៏​​មិនដឹង​​ ព្រោះ​ការ​ដាក់​លក់​​​របៀប​នេះ​​​គឺរាល់​​​ថ្ងៃ​​​តែម្តង ដែលសត្វ​ព្រៃ​​ទាំង​នោះ​​មាន​ដូច​ជា​​ ​ទន្សាយ ​ពស់ សត្វ​ស្លាបច្រើន​ប្រភេទ​​​​​​ សាច់​​​​ជ្រូក​ព្រៃ​ ឈ្លូ​​ស​​ និង​​​​ខ្លា​ត្រី​​នេះ​ជាដើម ។ អ្នក​លក់​​​មិន​ព្រម​​​ផ្តល់​​ការ​​​សម្ភាសន៍​​​​​នោះទេ គ្រាន់​តែ​​​ប្រាប់​ថា  ខ្លា​​ត្រី​មួយ​ក្បាល​​​​​​នេះ​តម្លៃ​​​​​​​៥​ម៉ឺន​រៀល​​​តែប៉ុណ្ណោះ​​ ។​ ចំណែក​​ប្រជា​ពលរដ្ឋ​​​ដែលរស់​នៅ​​​ក្បែរ​​នោះ​​​និយាយ​​ថា​ នៅ​ទីនេះ​​​មានលក់​សត្វ​ព្រៃគ្រប់​ប្រភេទ​​​ជា​រៀង​​រាល់​ថ្ងៃ​​ ប៉ុន្តែ​​លក់​​​​​​ត្រឹម​ម៉ោង​​​​៨​​ទៅម៉ោង​​​​​​៩​​ព្រឹក​​គេ​ទិញ​​អស់​ហើយ គឺអ្នក​ធ្វើ​ដំណើរ​​​ជាអ្នក​ទិញ ។

គួរ​រំលឹក​​​ថា កន្លែង​សម្បូរ​​សាច់​សត្វ​ព្រៃ​លក់​​​ច្រើន​​ជាង​គេ​គឺ​​ នៅ​ព្រំ​​ប្រទល់​រវាង​​ខេត្ត​​​កំពង់​ឆ្នាំង​ និង​ខេត្ត​ពោធិ៍សាត់ ត្រង់ម្តុំ​​លក់​ទំ​​ពាំង​​ជ្រក់​ច្រើន ៕​​

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]