ខ្សែភាព​យន្ត PIRANHA 3DD ដែល​ចំណាយ​កញ្ចប់​ថវិកា​ផលិត​អស់​ប្រមាណ​ ២០​លាន​ដុល្លារ​អាមេរិក និង មាន​រយៈ​ពេល​ចាក់​បញ្ចាំង​ ៨៣ នាទី នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុង​រោង​ភាព​យន្ត​ The Cineplex​​ និង ​​Legend នា​ថ្ងៃ​ទី ១ ខែ មិថុនា ខាង​មុខ​នេះ ។

បន្ទាប់​ពី​បង្កើត​ព្រឹត្តិការណ៍​សោធនាដ​កម្ម​មួយ​នៅ​បឹង Lake Victoria Piranhaដែល​ជា​ត្រី​ស្រែក​ឃ្លាន​ឈាម មាន​ធ្មេញ​ស្រួចៗ​ និង ស៊ី​សាច់​ជា​អាហារ បាន​បន្ត​ដំណើរ​​លុក​លុយ​របស់​ពួក​វា​​ចូល​ទៅ​ក្នុង​សួន​ទឹក​ទើបបើក​ថ្មី​មួយ​កន្លែង​ឈ្មោះ​ថា Big Wet។ ដោយ​សារ​តែ​ចំណង់​ដឹក​មុខ និស្សិត ៣រូប ដូច​ជា Maddy  និង មិត្តភ័ក្តិ​របស់​នាង Barry និង Kyle បាន​បបួល​គ្នា​ទៅ​​​ងូត​ទឹក​កម្សា​ន្ត​​នៅ​សួន​ទឹក Big Wet នោះ  ប៉ុន្តែ នៅ​ពេល​​ពួក​គេ​ទាំង​ ៣ ហែល​ទឹកលែង​ដោយ​ក្តី​​រីករាយ តើ​ ពួក​ត្រី Piranha ដែល​ស៊ី​សាច់​ឆៅ​ជា​អាហារ​នោះ​អាច​​សម្ងំ​ស្ងៀម​បាន​ទេ បើ​ចំណី​រត់​ដល់​មាត់​​ពួក​វា​ទៅ​ហើយ?

ដូច្នេះ បើ​ចង់​ជ្រាប​ថា តើ Piranha អាច​ហែល​ចូល​ក្នុង​សួន​ទឹក​​ដោយ​របៀប​ណា ហើយ តើ និស្សិត​ទាំង​៣ រូប​នោះ​អាច​គេច​ផុត​ពី​​ធ្មេញ​ស្រួច​ៗ​របស់ Piranhaដែរ​ឬទេ? ចម្ងល់​នឹង​ស្រាយ​ជូន​ទស្សនិកជន​នៅ​រោង​ភាពយន្ត​លំដាប់​អន្តរជាតិ The Cineplex ផ្សារ​ទំនើប​សូរិយា​ជាន់​ទី ៥  និង​នៅ​ Legend នា​ថ្ងៃ​ទី ១ ខែ មិថុនា៕

Sabay

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]