វីដេអូកូនឆ្កែដ៏គួរអោយស្រឡាញ់មួយក្បាល ត្រូវបានទាហានអាមេរិច បោះទំលាក់ពីលើ ចំណោតភ្នំ ហើយត្រូវបានថតដោយ ទាហានម្នាក់ទៀត ត្រូវបានចែកចាយពាសពេញអិនធើណិត និង ត្រូវបានទទួល មតិរិះគន់យ៉ាងខ្លាំងពី អ្នកលេងអិនធើណិត ក៏ដូចជាមហាជន។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបដ៏ខ្លី មួយត្រូវបាន បង្ហោះដោយទាហានម្នាក់ ហើយត្រូវបានគេយកមក ចែកចាយមើលតៗគ្នា ដែលនៅក្នុងវិដេអូមានទាហាន អាមេរិចម្នាក់ បោះកូនឆ្កែពណ៌ស ដ៏គួរអោយស្រឡាញ់មួយក្បាល ទំលាក់ពីលើ ចំណោតភ្នំ។ វិដេអូឃ្លីប នេះត្រូវបានចែកចាយយ៉ាង រហ័ស ហើយត្រូវបានគេរិះគន់ ក៏ដូចជា ជេរប្រមាថទៅដល់ទាហានមួយរូបនោះយ៉ាងខ្លាំង ដោយពួកគេបាននិយាយថា ពួកគេជាមនុស្សដែលសាហាវឃោឃៅយោងឃ្នង ខ្លាំងណាស់ដែលបានធ្វើទង្វើរបែបនេះ។ គួរបញ្ជាក់ផងដែរថា គ្មានប្រភពព័ត៌មានណាមួយដែលបាន បញ្ជាក់ថា ឆ្កែមួយក្បាលនោះងាប់ឬរស់នោះទេ ប៉ុន្តែមានអ្នកលេងអិនធើណិត និង​មហាជនជាច្រើនបាន សន្មត់ថាឆ្កែមួយ ក្បាលនោះប្រាកដជាមិនរស់នោះទេ ដោយសារតែ ចំណោតភ្នំមើលទៅខ្ពស់ ខ្លាំងណាស់។

សូមប្រិយមិត្តមើលវីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]