ភ្នំពេញ៖ ក្នុងចំណោម ឧបទ្ទវហេតុគ្រោះ ធម្មជាតិរន្ទះបាញ់ បានសម្លាប់ប្រជាជាជនកម្ពុជា ៤៧នាក់ និង៤០នាក់ទៀតរងរបួស គិតមកត្រឹមពាក់កណ្តាល ខែឧសភាឆ្នាំ២០១២នេះ។ នេះបើតាមការឲ្យដឹងពីមន្រ្តីគ្រប់គ្រងគ្រោះមហន្តរាយ។

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ ថា គិតចាប់ពីដើមឆ្នាំ ដល់ពាក់កណ្តាលខែឧសភានេះ រន្ទះបាញ់បានប្រល័យជីវិតមនុស្ស ៤៧នាក់ និង៤០នាក់រងរបួស។លោកបន្តទៀតថា ចំនួនអ្នកស្លាប់ និងរបួស មានប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំ២០១១ដែរ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។

លោកបន្តថា ក្នុងនោះមានគោក្របីចំនួន២៧បានងាប់ និងផ្ទះសម្បែងបីខ្នងត្រូវរងនូវការខូចខាតផងដែរ ។ខេត្តដែលរងគ្រោះច្រើនជាងគេមាននៅក្នុងខេត្តព្រៃវែង កំពង់ចាម និងខេត្តពោធិសាត់។

សូមបញ្ជាក់ថា ក្នុងរយៈពេលពេញមួយឆ្នាំ២០១១ រន្ទះបាញ់បានសម្លាប់ប្រជាជនចំនួន១៦៥នាក់ របួស១៣៩នាក់ក្នុងនោះមានស្រ្តី៥៥នាក់ និង២៣នាក់ជាកុមារ៕

ដោយ៖សុក្រ វិច្ឆិកា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]