ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលជា “ថ្ងៃទិវានៃក្តីស្រលាញ់” នេះ គេឃើញតារា ប្រុសស្រីជាច្រើនដួង ខំប្រឹងអួតគ្នា បង្ហាញពីការទទួលបានវត្ថុអនុស្សាវរីយ៍ និងផ្កាកូលាបជាច្រើនបាច់ បង្អួតពីភាពហ៊ឺហារ ស៊ីវិល័យរួម ជាមួយរូបសម្រស់ ដែលសម្បូរមន្តស្នេហ៍ ធ្វើឲ្យមនុស្សស្រីជាច្រើន មានការច្រណែន ទៅលើពួកគេ។ ជាក់ស្ដែងសូម្បី តែតារាចម្រៀងស្រីច្រមុះស្រួច កញ្ញា សាសា ក៏ខំប្រឹងសម្ញែង វត្ថុអនុស្សាវរីយ៍ និងបាច់ផ្កាអួត នៅលើ Facebook មិនឲ្យចាញ់តារាស្រី ដទៃដូចគ្នាដែរ ។

តារាចម្រៀងប្រចាំផលិតកម្ម ថោន កញ្ញា សាសា មួយរយៈពេលចុងក្រោយនេះ ហាក់មានភាពស្ងប់ស្ងាត់ មិនសូវល្បីពីទំនាក់ទំនងស្នេហា ក្រៅឆាករវាងនាង ជាមួយបុរសណាមួយ ឲ្យមានភាពលេចធ្លោ ដូចៗមុនឡើយ។ ទើបតែនៅក្នុងថ្ងៃ “ទិវាថ្ងៃនៃក្តីស្រលាញ់” នាងក៏បានបង្អួតកាដូ ដែលនាងទទួលបាន ក្នុងថ្ងៃនោះ និងបានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ។ ពិសេសសម្រាប់ថ្ងៃនោះ ហាក់ដូចជានាង មានរៀបចំកម្មវិធី ជាមួយអ្នក ពិសេសមានទាំងកែវស្រា និងមានទាំង ការញុំាអាហារ បែបជាលក្ខណៈផ្ទាល់ខ្លួន តែពីរនាក់ទៀតផង ។

តាមរយៈការបញ្ចេញទឹកមុខ សប្បាយរីករាយ និងវត្ថុអនុស្សាវរីយ៍ពិសេស ដែលនាងទទួលបាន ក្នុងថ្ងៃទិវានៃក្តីស្រលាញ់ ពី មនុស្សសំខាន់ក្នុងបេះ ដូងរបស់នាង តែនាងមិនបានមិនបានបញ្ជាក់ច្បាស់ទេ ថាបុរស ដែលសុខចិត្ត ចំណាយលុយជាច្រើន ទិញវត្ថុអនុស្សាវរីយ៍ជា iPad និងជូនបាច់ផ្កា ឲ្យនាងជាអ្នកណានៅឡើយទេ ។ ស្របពេលដែលមានចម្ងល់នេះ កាលពីពេលថ្មីៗ នេះ ធ្លាប់មានព័ត៌ មានលេចឮថា ប្រុសកំពូលស្នេហ៍របស់នាង កំពុងតែត្រៀមដូររថយន្តថ្មីឲ្យនាង ដោយរថយន្តនោះ មានតម្លៃជាង ១០ ម៉ឺនដុល្លារ ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]