ក្រុង​ប៉ោយ​ប៉ែត​​​​​ ៖​​​ រថយន្ត​​កាមរី​​​​​បាឡែន​​​​​​​​១គ្រឿង​​​បាន​ពន្លះ​​​គូថ​រថយន្ត​ម៉ាក​​​​​ ឡិច​​ស៊ីស​​​​​​ ក្នុង​ដំណើរ​​​ស្រប​ទិស​គ្នា​ កាល​​ពី​​វេលា​​ម៉ោង​​​​១០​និង​​​​៣០​នាទី​​យប់​ថ្ងៃ​ទី​​​​​​​១៦ ឧសភា ​​​លើ​ដង​ផ្លូវ​​​​​ជាតិ​លេខ​​៥ ស្ថិត​ក្នុង​​ភូមិ​​ក្បាល​កោះ​ សង្កាត់​​​ប៉ោយ​​ប៉ែត​ តែ​ពុំ​​មាន​អ្នក​រងគ្រោះ​​​​​ទេ គ្រាន់ តែ​​​រថយន្ត​​​​ទាំង​​២គ្រឿង​​​​រង​ការ​ខូច​ខាត​​ដូចគ្នា ត្រូវ​​​ប៉ូលិស​​​នាំ​ទៅកាន់​​​អធិការ​​​ដ្ឋាន​នគរ​បាល​​​ក្រុង​​ទាំង​យប់​​ ព្រោះ​​​តែ​ការ​​សម្រប​​សម្រួល​​​គ្នា​មិន​ត្រូវ​ ។​

រថយន្ត​កាម​រី​​​​​​បាឡែន​​​ ស៊េរី​​​២០០២​​ ពណ៌​ស្ករ​​ ចង្កូត​​ឆ្វេង​​ បើក​បរ​ដោយ​​ឈ្មោះ​ស៊ុន ហេងពុំ​ងា ភេទ​ប្រុស ​​​​​អាយុ​​​​៣៦​ឆ្នាំ ជាអាជីវ​​ករ​​​​លក់​ដូរ​​​នៅផ្សារ​​លុង​ក្លឿ និង​​​ស្នាក់​នៅ​​ផ្សារ​​​លុង​ក្លឿ​​ ស្រុក​​​អារញ្ញ​ ខេត្ត​​​ស្រះកែវ​ ​ប្រទេស​ថៃ​​ ។ ឯ រថយន្ត​​​ឡិច​ស៊ីស​​​ ពណ៌​​ស្ករ​ ចង្កូត​ឆ្វេង​​​ ​​បើក​បរ​ដោយ​​ឈ្មោះ​​តាំង​ វ៉ាន់​​ធឿន ជា​ប៉ូលិស​​ការ​ពារ​​ព្រំ​ដែន​​គោក​​វរ​សេនា​​តូច​លេខ​​​​​​​៨៩​១​​​ ប្រចាំ​​នៅក្រុង​ប៉ោយ​ប៉ែត​​ ។ ​​រថយន្ត​​ឡិច​ស៊ីស​​​បាន​រង​ការ​​ខូច​ខាត​​​គូទខាង​ស្តាំ និង​បែក​​​កង់ក្រោយ​​ទៀតផង ចំណែករថយន្ត​​​​​​​កាម​រី​​បាឡែន​​​ ខូចខាត​​​មុខ​​​​ខាង​​ឆ្វេង​ ។

ក្រោយ​​ហេតុ​ការណ៍​កើត​ឡើង​​​​​ ភាគី​ទាំង​​​​​២​​​​សម្រួលគ្នា​​​មិន​​ត្រូវ​ ទើប​​ប៉ូលិស​​ជំនាញ​​​ក្រោយ​​ការ​វាស់​វែង​​​​​រួច​​ក៏​​ឱ្យ​ភាគី​​​ទាំង​​២ ​បើក​​​រថយន្ត​​​យក​ទៅ​ទុក​​​នៅ​​អធិការ​ដ្ឋាន​​នគរបាល​​ក្រុង​​ ដើម្បី​​​ធ្វើ​ការ​ដោះ​ស្រាយ​​ ។ នៅ​វេលា​​ម៉ោង​​​​​​៣​​រសៀល​​​ថ្ងៃទី​​១៧ ឧសភា ប៉ូលិស​​​ជំនាញ​​​បាន​ប្រាប់​ថា ភាគី​​​​​​ទាំង​២​​បាន​​សម្រុះ​សម្រួល​​ត្រូវ​​គ្នា​ហើយ​​ គឺ​ភាគីរថយន្ត​​​​កាមរី​​បាឡែន​​​​​សុខ​ចិត្ត​​​ជួយ​​ជួស​ជុល​​ និង​សង​​​​​​​​ទៅ​ខាង​ភាគី​​​រថយន្ត​​ឡិច​ស៊ីស​​​ ប៉ុន្តែ​​​មិន​បាន​​ប្រាប់​ពី​មូល​ហេតុ​​​ដែល​​​បណ្តាល​ឱ្យ​​បុក​គ្នា​​​ទេ ​គ្រាន់​តែ​​​ប្រាប់​ថា ភាគី​​​​ទាំង​​២​គ្មាន​​រង​របួស​​​ទេ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]