ភ្នំពេញៈ សម្រាប់សង្គមខ្មែរ ពិតជារឿងមួយប្លែក និងកម្របានជួបប្រទះណាស់ ដែលកូនប្រុស និងឪពុកត្រូវមាន ចិត្តស្រឡាញ់នារីតែម្នាក់ ។ ប៉ុន្តែរឿងដែលស្ទើរតែ នឹងស្មានមិនដល់នោះ គឺតារាចម្រៀងក្នុងផលិតកម្ម សាន់ដេ លោក ខាន់ ជែមស៍ គឺជាបុរសម្នាក់ ត្រូវសម្រេចចិត្ត បែកពីមនុស្សស្រី ដែលខ្លួនធ្លាប់ស្រឡាញ់ ដោយសារតែនាងក្បត់ចិត្ត ទៅលួចមានទំនាក់ទំនង ស្នេហាជាមួយឪពុករបស់ខ្លួន។

តាមរយៈបទចម្រៀងមួយបទ ដែលបង្កប់ទៅដោយអត្ថន័យ ឈឺចាប់ទុក្ខសោក ជាស្នេហាត្រីកោណ រវាងកូនប្រុស ឪពុក និងសង្សារក្នុងបទចម្រៀងថ្មី វ៉ុល១៣៦ “សង្សារអូនជាប៉ាបង” របស់ ផលិតកម្ម សាន់ដេ បានសរបញ្ជាក់ពីទឹកចិត្ត ឈឺចាប់ របស់ លោក ខាន់ ជែមស៍ ជួបស្នេហ៍មិនសមបំណង ដោយសារតែមនុស្សស្រី ដែលលោកស្រឡាញ់ ពេញក្រអៅបេះដូង បានក្បត់ចិត្តលោក ទៅលួចមានទំនាក់ទំនង ស្នេហាលួចលាក់ ជាមួយឪពុករបស់លោក ដោយសារតែនារីម្នាក់នោះ ចង់បានលាភសក្ការៈ លុយកាក់មិនខ្វល់ មិនចាប់អារម្មណ៍ និងផ្តល់តម្លៃ ទៅលើក្តីស្រឡាញ់ របស់លោកឡើយ។

ចង់ដឹងថា អត្ថន័យក្នុងបទចម្រៀង “សង្សារអូនជាប៉ាបង” របស់ តារាចម្រៀង ខាន់ ជេមស៍ មានន័យដល់កម្រិតណា ហើយមានយុវវ័យណាខ្លះ ដែលធ្លាប់ជួបរឿងទុក្ខសោក ដូចរូបលោកនោះ ដូច្នេះទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា ៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]