កាលពីពេលថ្មីៗនេះ វីដេអូរបស់បុរសម្នាក់ដែលបាន ចំនាយពេលវេលាយ៉ាងយូរ ក្នុងការសង់ ដូមីណូចំនួន ដល់ទៅ ៦០ ០០០ គ្រាប់ បានយ៉ាងជោគជ័យ ហើយកំទេចចោលវិញ ត្រូវបានចែកចាយពេលពេញអិនធើណិត។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូមួយដែលមាន រយៈពេល ១ ៖ ៣០ នាទី ហើយត្រូវបាន បង្ហោះចូលទៅក្នុង គេហៈទំព័រចែកចាយវីដេអូ YouTube កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១២​ ត្រូវបានសាយភាយពាសពេញ អិនធើណិត ដោយសារតែនៅក្នុងវីដេអូនោះគាត់ បានថតខ្លួនឯងសាងសង់ដូមីណូ ៦០ ០០០ គ្រាប់ដោយបានចំនាយរយៈពេល អស់ ៦៥​ ម៉ោង ហើយបានកំទេចចោលវិញ ដោយប្រើរយៈពេលអស់ ១២ វិនាទី ប៉ុន្នោះ។ គួរបញ្ចាក់ផងដែរថា តាំងពី ពេលដែលវីដេអូនេះបានបង្ហោះចូល រហូតមកដល់ពេលនេះ មានអ្នកលេងអិនធើណិតបាន មើលចំនួនជាង ៦ សែនដងមកហើយ។ បុរសម្នាក់នៅក្នុងវីដេអូ បានហៅខ្លួនឯងថា "FipplyCat" គាត់គឺជាអ្នកបុរសម្នាក់ដែលល្បី តាមអិនធើណិតផងដែរ ដោយគាត់ចូលចិត្តធ្វើអ្វីប្លែកៗ។ មានអ្នកលេងអិនធើណិតជាច្រើនបានដាក់ ឈ្មោះអោយគាត់ថា "បុរសអត់ការងារធ្វើ"។

សូមប្រិយមិត្តមើលវីដេអូខាងក្រោម ៖

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]