វាជារឿងគួរអោយហួសចិត្តមួយដែល បានកើតឡើងដោយសារ បុគ្គលមួយចំនួន ដែលមិនបានទទួលយក សិលធម៌ យកមកដាក់ក្នុងខ្លួន និង ចូលចិត្តតែប្រើអំពើរហិង្សាមក ដោះស្រាយបញ្ហា ដូចជារឿងនេះអញ្ចឹង គ្រាន់តែដណ្តើមគ្នា កុម្មង់អាហារសោះ វាយគ្នាស្ទើរស្លាប់។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០១២ មាន នារីម្នាក់ និង បុរសម្នាក់ត្រូវបាន វាយដំច្រធាក់ ដោយក្រុមបាតសង្គម ជនជាតិកូរ៉េមួយក្រុម នៅក្នុងហាង KFC ប្រទេសចិន។ សកម្មភាពដ៏ មិនគួរអោយលើកលែងនេះ ត្រូវបានថតជាប់ដោយ កាមេរ៉ាក្នុងហាង ហើយត្រូវបានថតបន្តដោយទូរស័ព្ទ របស់នារីរងគ្រោះ ដើម្បីទុកធ្វើជាភ័ស្តុតាង យកទៅប្តឹងប៉ូលិស ហើយក៏បានបង្ហោះចូលអិនធើណិតផងដែរ។ បើយើងមើលទៅតាមវីដេអូ គឺដូចជារញ៉េរញ៉ៃមើលមិនសូវយល់នោះទេ ទើបបានជានារីរងគ្រោះបាន សសេរបកស្រាយថា នាងជាមួយនឹង បុរសម្នាក់ទៀតបាន ឈរចាំកុម្មង់អាហារ នៅកន្លែងកុម្មង់ទី ៥ (ខាងឆ្វេងដៃ ក្នុងវីដេអូ) ប៉ុន្តែដោយសារតែគ្មាន បុគ្គលិកណាម្នាក់មក សោះបានជានាងផ្លាស់ប្តូរ ទៅឈរនៅ កន្លែងកុម្មង់ទី​ ២ វិញ ហើយនៅពេលនោះ មានតែ កន្លែងកុម្មង់ទី ១ និង ទី ២ ប៉ុន្នោះដែលមានបុគ្គលិកចាំទទួលការកុម្មង់ ប៉ុន្តែ មានបុរសកូរ៉េម្នាក់ជាមួយនឹងគ្នីគ្នា នៅកន្លែងកុម្មង់ទី ៣ បានដណ្តើមនាងថា គាត់នៅក្បែរនេះ មុនគាត់ត្រូវតែកុម្មង់មុន ប៉ុន្តែនាងបាននិយាយ ថា នាងបានធ្វើការកុម្មង់រួចទៅហើយ នាងសុំកុម្មង់អោយហើយតែម្តងទៅ។ បន្ទាប់មក គាត់ក៏បានជេរនាងខ្លាំងៗតែម្តង ហើយបុរសម្នាក់ដែរឈរជាមួយនាង ក៏បានជួយនិយាយថា អោយនាងកុម្មង់អោយហើយសិនទៅ បើជ្រុលកុម្មង់ទៅ ហើយហ្នឹង ហើយស្រាប់តែពួកគេវាយ នាង និង បុរសម្នាក់នោះតែម្តង ហើយបុរសម្នាក់នោះត្រូវ ក្រុមបុរសកូរ៉េនោះវាយឡើង ទ្រោម ចំណែកនាង បានដកទូរស័ព្ទហៅប៉ូលិសក្នុងពេលនោះទៅ ប៉ុន្តែទម្រាំតែប៉ូលិសមកដល់ពួកគេរត់គេចខ្លួនអស់បាត់ទៅហើយ។

នេះគឺជារឿងមួយដែលគួរអោយហួសចិត្តមែនទែន ដែលសូម្បីតែអ្នកលេងអិនធើណិត ក៏បានសំណូមពរអោយប៉ូលិស ពឹងផ្អែកលើខ្សែវីដេអូនេះដើម្បី ចាប់ជនដៃដល់កូរ៉េមួយក្រុមនោះអោយបាន ទៀតផង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះរឿងនេះ ?

សូមប្រិយមិត្តមើលវីដេអូ​ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]