កំពង់ចាមៈ នគរបាលស្រុក ពញាក្រែក បានចាប់ខ្លួន បុរសម្នាក់ បំពេញបែបបទ បញ្ជូនទៅសាលា ដំបូងខេត្តកំពង់ចាម ដោយចោទ ប្រកាន់ពីបទ ប្រទូស្តកេរ៍ខ្មាស់ លើក្មេងស្រីអាយុ១១ឆ្នាំ។ ជនសង្ស័យ ត្រូវបានចាប់ខ្លួនកាល ពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិ ស្ទឹងតូច ឃុំកក់ ស្រុកពញាក្រែក ខេត្ត កំពង់ចាម។

តាមមន្ត្រីនគរបាល ស្រុកពញាក្រែកបាន អោយមជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិលដឹងថា ជន សង្ស័យដែលសមត្ថកិច្ច ចាប់ខ្លួន មានឈ្មោះ ជូ សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅក្នុង ភូមិកើតហេតុ។មន្រ្តីដដែលបានអោយដឹងទៀតថា នៅថ្ងៃទី ១៧ ក្រោយពីសមត្ថកិច្ចនគរបាល យើងបានទទួលពាក្យបណ្តឹង ពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ នួន សំណាងថា
ជនសង្ស័យឈ្មោះ ជូ សុភាន់ ដែលមានទីលំនៅទល់មុខផ្ទះគ្នា បានប្រព្រឹត្តបៀតបៀនកេរ៍ខ្មាស់លើកូនស្រីរបស់គាត់ឈ្មោះ ដ.ណ អាយុ១១ឆ្នាំទើបសមត្ថកិច្ចឈានទៅឃាត់ខ្លួនជន សង្ស័យយកមកអធិការដ្ឋាន នគរបាល ស្រុកពញាក្រែក ដើម្បីធ្វើការ សាកសួរ។

ឪពុកក្មេងស្រីរងគ្រោះ បានបំភ្លឺនៅមុខសមត្ថកិច្ចថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ ក្នុងខណៈដែលគាត់ ជួបគ្រួសារ ហូបបាយ កូនស្រីរបស់គាត់(ក្មេងស្រីរងគ្រោះ) បានប្រាប់គាត់ថា ព្រឹកម៊ិញឈ្មោះសុភាន់ ដែលមានផ្ទះនៅ ទល់មុខគ្នាបាន ដើរចូលមកចាប់សំរ៉ាតខោរបស់នាង ខណៈពេលដែលនាងកំពុងដេកនៅលើគ្រែក្នុងផ្ទះតែម្នាក់ឯង ដោយពលនោះឈ្មោះ សុភាន់បានអង្គុយក្បែរនាង នឹងបញ្ចេញប្រដាប់ភេទ របស់គាត់តាមជើង ខោខ្លីហើយយកទៅ ដាក់លើប្រដាប់ភេទរបស់ នាងរហូតដល់ចេញទឹកកាម។ហើយប្រការនេះ ជនសង្ស័យបានប្រព្រឹត្តលើកូនស្រីរបស់គាត់ច្រើនដងមកហើយ។

តាមចម្លើយរបស់ជនសង្ស័យឈ្មោះ ជូ សុភាន់បានសារភាពថា ខ្លួនប្រព្រឹត្តបៀតបៀនលើ ក្មេងស្រីរងគ្រោះចំនួន៣ ដងមក ហើយ ប៉ុន្តែគ្រាន់បានយកដៃស្ទាបអង្អែលប្រដាប់ភេទប៉ុណ្ណោះទេ មិនបានរំលោភនាងទេ។ ជនសង្ស័យបាន អោយដឹង ទៀត ថា ការបៀតបៀនចុងក្រោយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១២ វេលាម៉ោង១២និង៣០នាទី ពេលខ្លួនកំពុងអង្គុយ លេងក្នុងផ្ទះស្រាប់បានឃើញក្មេងស្រីរងគ្រោះដើមកផ្ទះរបស់ខ្លួនមានកាន់គោម យក មកបញ្ជូលភ្លើងនៅផ្ទះរបស់ខ្លួន ឃើញដូច្នោះ ខ្លួនក៏ចាប់ទាញដៃនាងហើយស្ទាបអង្អែលប្រដាប់ភេទរួចនាងក៏ចេញទៅផ្ទះវិញបាត់ទៅ។

ឆ្លងតាមការសើបអង្កេត សមត្ថកិច្ចនគរបាលស្រុកពញាក្រែក បានសន្និដ្ឋានថា ឈ្មោះជូ សុភាន់ ពិតជាបានប្រព្រឹត្តប្រទូស្ត កេរ៍ភេទលើក្មេងស្រីរងគ្រោះពិតប្រាកដមែន ហើយករ ណីនេះនគរបាលស្រុកពញាក្រែកបានកសាងសំណុំ រឿងបញ្ជូនជន សង្ស័យទៅសាលាដំបូងខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនិតិវិធី៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]