ភ្នំពេញៈ តារាស្រីដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ អ្នកនាង យុគ ចិន្តា ត្រូវបានគេចាត់ទុកថា ជាតារាស្រី ដែលទទួលបានជោគជ័យ ទាំងក្នុងសិល្បៈ និង មុខរបររកស៊ី ដោយនៅក្នុង រយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ នាងបានពង្រីក មុខជំនួញរកស៊ីជាច្រើន ។ កាលពីពេលថ្មីៗនេះ យុគ ចិន្តា ក៏ទើបតែបង្អួតពីមុខជំនួញ ថ្មីមួយទៀត គឺជាអាជីពអ្នកលក់ផ្កា ក្នុងឱកាសបុណ្យនៃ ក្តីស្រឡាញ់ នៅថ្ងៃទី១៤ កុម្ភៈ ។

នៅក្នុងនោះ អ្នកនាង យុគ ចិន្តា បានយកបណ្តាញ ទំនាក់ទំនងសង្គម Facebook ពពាយនាយលក់ផ្កា ដោយនាងបានសរសេរ នៅលើបណ្តាញនោះ ជាភាសាអង់គ្លេសថា “Welcome To Yok Chinda Flower Shop ... Hi, everybody! Happy Valentine's day We have beautiful decoration flowers and more for sale at Aorm's Tailor, locating on Pasture Street. We also deliver to your location. Please call 012 24 62 22 or 012 36 33 63. Thank you” ដែលមានន័យជាភាសាខ្មែរថា “នៅថ្ងៃ valentine ស្វាមគន៍ ការមកកាន់ហាង Yok Chinda Flower Shop បើសិនលោកអ្នកត្រូវការទិញផ្កា ជូនអ្នកជាទីស្រឡាញ់ សូមអញ្ជើញមកហាង"អមកាត់ដេរ" មានលក់ផ្កាគ្រប់ប្រភេទ មានទីតាំង ស្ថិតនៅម្តុំស្ថាន ទូតអាមេរិកចាស់ ជាប់ ហ្គារ៉ាស់សាំង សូគិម៉ិច តាមបណ្តោយផ្លូវ ប៉ាស្ទ័រ "។

ដូច្នេះបើសិនជាមិត្តៗយុវវ័យ ចង់ដឹងថា នៅហាងលក់ផ្កា របស់តារាសម្តែង និងជាពិធីការិនី អ្នកនាង យុគ ចិន្តា មានភាពស្រស់ស្អាតចម្រុះពណ៌ និងមានភាពខុសប្លែកគ្នា កម្រិតណាមានតែទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា