ជាធម្មតាសក់មនុស្សយើង អោយតែមិនបានកក់ តែ២ ទៅ៣ថ្ងៃ វានឹងឡើងប្រេង ប៉ុន្តែចំពោះអ្នកខ្លះវិញ គឺសក់របស់ពួកគេ គឺឡើងប្រេងជាប់រហូត ទោះជាខំកក់សក់យ៉ាងណាក៏ដោយ ។ ជាការពិត បញ្ហានេះ វាពិបាកក្នុងការធ្វើម៉ូតសក់ នៅពេលមានសក់ឡើងប្រេងបែបនេះណាស់ ទាំងបុរស និង នារី។ ចំពោះបញ្ហាសក់ឡើងប្រេង ក៏មានវីធីជំនួយក្នុងការ អោយសក់ត្រឡប់មកដូចដើមវិញបាន ផងដែរ៖

១) ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ ដូចជាអ្នកបានដឹង មកហើយថា ប្រទាលធម្មជាតិមួយនេះ ជួយចំពោះបញ្ហាសក់ច្រើនណាស់ ដូចជាព្យាបាល កុំអោយសក់ជ្រុះ រឺធ្វើអោយសក់ក្រាស់ ប៉ុន្តែវាក៏បានជួយអោយសក់ដែល មានជាតិខ្លាញ់ មកត្រឡប់ជាសក់ល្អស្អាតបានដែរ។ វិធីប្រើ អ្នកអាចចាក់សាប៊ូ លាយជាមួយក្រូចឆ្មារមួយស្លាបព្រាកាហ្វេ និងចិតយកសាច់ខាងក្នុង របស់ប្រទាលកន្ទុយក្រពើ បន្ទាប់មកកូរចូលគ្នារួចលាបលើសក់ និងទុកចោលមូយសន្ទុះ ចុងក្រោយលាងទឹកចេញជាការស្រេច។

 

២)ស៊ុតលឿង៖ អ្នកអាចយកស៊ុត២គ្រាប់ យកតែសាច់លឿង មកក្រឡុករួចញីអោយសព្វត្រង់សសៃសក់ និងទុកចោលមិនដល់១នាទី រួចលាងទឹកចេញ ប៉ុន្តែមួយសប្តាហ៍អ្នកគួរតែធ្វើយ៉ាងតិច៣ដង ដើម្បីកាត់បន្ថយបញ្ហាសក់ឡើងប្រេង។

៣) តែ៖ របៀបធ្វើគឺអ្នកយកទឹកតែក្កៅឧណ្ឌ ប៉ុន្តែស្រង់យកតែទឹកបានហើយ រូចកក់លើសសៃសក់អ្នក។ វាក៏ជាវិធីមួយជួយ បន្ថយជាតិប្រេង លើសសៃសក់បានដែរ។

៤)គ្រឿងស្រវឹង៖ អ្នកអាចជ្រើសយកស្រា ប្រភេទម្យ៉ាងឈ្មោះVODKA ស្រានេះនៅប្រទេសយើងក៏មានដែរ។ វិធីប្រើ៖ យកតែមួយកែវ លាយជាមួយ ទឹកធម្មតា និងលាបលើក្បាល ទុកចោលប៉ុន្មាន១នាទី រួចលាងចេញ។

៥)ទឹកឃ្មុំ៖ ទឹកឃ្មុំក៏ជា ផលិតផលធម្មជាតិមួយដែរ ដែលជួយដល់សសៃសក់អ្នកអោយប្រែ មកសក់ស្អាតធម្មជាតិវិញ ។ វិធីប្រើ៖ ដាក់ទឹកឃ្មុំ លាយជាមួយស៊ុតយកតែ សាច់លឿង រូចហើយក្រឡុក បន្ទាប់មកផ្អាប់លើសក់ប្រមាណ ៣០នាទី រួចលាងសម្អាតជាមួយសាប៊ូកក់សក់វិញ ដើម្បីកុំអោយមានក្លិនឆ្អាបជាប់សក់។


 វិធីទាំង៥ ជាវិធីធម្មជាតិក្នុងការ បំបាត់បញ្ហាសក់ប្រេងដោយ គ្រាន់តែអនុវត្តវិធីទាំងអស់នេះ អ្នកនឹងទទួលបានសក់ល្អស្អាតបាន។

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]