ប្រិយមិត្តប្រហែលជាធ្លាប់ បានស្គាល់រួចមកហើយ នូវអតីតក្មេងរើសសម្រាម នៅម្តុំស្ទឹងមានជ័យ គឺលោក ឡេង ណាវាត់ត្រា ដែលបានក្លាយខ្លួនជាអ្នកនិពន្ធទំនុកភ្លេង និងជាអ្នកចម្រៀង ដែលធ្វើឲ្យមនុស្សជាច្រើនបានគាំទ្រ និងសរសើរពីស្នាដៃរបស់លោក។

កាលពីពេលថ្មីៗនេះ លោក ឡេង ណាវាត់ត្រា តារាចម្រៀងខ្មែរបង្កើតអាល់ប៊ុម នៅប្រទេសកូរ៉េខាងត្បូង តាមរយៈបណ្តាញអ៊ីនធឺណែត ដែលមានការគាំទ្រ ពីសមាគមន៏ខ្មែរជួយខ្មែរ បានបង្កើតវីដេអូចម្រៀងមួយបទ ទាក់ទឹននឹងថ្ងៃទី១៤ ខែកុម្ភៈ ដែលជាថ្ងៃបុណ្យ Valentine’s Day ក្នុងន័យអប់រំ ទូន្មានដ៏មនុស្សមួយចំនួន ដែលបានភ្លឺតភ្លើន សប្បាយភ្លេចខ្លួន ជាពិសេសជនឱកាសនិយម ដែលបានយកថ្ងៃនេះ ធ្វើទង្វើមិនគួរគប្បីផ្សេងៗ។

នៅក្នុងខ្សែវីដេអូចម្រៀង ដែលមានចំណងជើងថា “Valentine ១៤ កុម្ភៈ” ច្រៀង សម្តែង និងកាត់ត ដោយលោក ឡេង ណាវាត់ត្រា ផ្ទាល់នេះ បានបង្គប់នូវអត្ថន័យអប់រំ ទូន្មាន ក៏យុវជនយុវនារីមួយចំនួន កុំឲ្យភ្លេចខ្លួនសប្បាយហួសហេតុ ភ្លេចនូវវប្បធម៌ប្រពៃណី។ ជាងនេះទៅទៀត ក្នុងនោះក៏បានបង្គប់ ន័យអប់រំទៀតថា នៅក្នុងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យ Valentine’s Day នេះ មិនមែនជាថ្ងៃដែលនារីៗ ត្រូវលះបង់ព្រហ្មចារីយ៍ខ្លួន ទៅឲ្យបុរសជាគូសង្សារ ឬជនឱកាសនិយមមួយចំនួនឡើយ ហើយបុរសជាគូសង្សារ ឬជនឱកាសនិយម មិនត្រូវយកថ្ងៃនេះជាលេស ដើម្បីធ្វើអំពើមិនគួរគប្បីឡើយ។

យ៉ាងណាមិញ លោក ឡេង ណាវ៉ាត់ត្រា មិនត្រឹមតែជាតារាចម្រៀង ដែលមានទេពកោសល្យពូកែ ចេះច្រៀង ចេះនិពន្ធ ចេះកាត់តវីដេអូ ចេះដឹកនាំសំដែង និងចេះសំដែងទៀតនោះទេ ប៉ុន្តែលោកក៏បានបញ្ចេញគំនិតផ្ទាល់ខ្លួន ក្នុងការផលិតខ្សែវីដេអូចម្រៀង ដើម្បីអប់រំដល់យុវជនយុវនារីមួយចំនួន ដែលងប់ងុល ឈ្លក់វង្វេង ភ្លឺតភ្លើន សប្បាយភ្លេចខ្លួន ឲ្យចេះគិតគូឲ្យបានត្រឹមត្រូវ មុននឹងសម្រេចចិត្តធ្វើអំពីអ្វីមួយ។

គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់លោក ឡេង ណាវ៉ាត់ត្រា ដែលបានចេញមក ត្រូវបានមនុស្សជាច្រើនគាំទ្រ និងសរសើរពីស្នាដៃរបស់លោក ជាពិសេសបទចម្រៀង ដែលមានការគាំទ្រច្រើនជាងគេនោះ គឺមានចំនងជើងថា "សង្សារ Error" ដែលជាការតាក់តែង និពន្ធ ច្រៀង និងសំដែងដោយលោកផ្ទាល់តែម្តង។ គួររំលឹកផងដែរថា សព្វថ្ងៃនេះលោក ឡេង ណាវាត់ត្រា បំរើការងារផង រៀនផង ហើយឆ្លៀតពេលខ្លះ បង្កើតវីដេអូចម្រៀង ស្វែងរកបទពិសោធទៀតផង ដូច្នេះសូមបងប្អូនជួយគាំទ្រ អតីតក្មេងរើសសំរាមម្នាក់នេះផង។

ទាក់ទឹននឹងថ្ងៃ១៤ កុម្ភៈ ដែលជាថ្ងៃបុណ្យ Valentine’s Day នេះ លោក ឡេង ណាវ៉ាត់ត្រា បាននិយាយពាក្យមួយឃ្លាថា “ថ្ងៃ១៤កុម្ភៈ ជាថៃ្ងន័យសេចក្តីស្រលាញ់ សង្ឃឹមថាមិត្តយុវវ័យ នឹងមិនមានរឿងដូចវីដេអូនេះកើតឡើងឡើ­យ អាណិតអ្នកម្ដាយលោកឪពុកផងណា…កុំច្រលំ! មិនមែនថ្ងៃលះបង់ព្រហ្មចារីយ៍ទេ!” ៕

ចង់ដឹងថា តើវីដេអូដែលលោកខិតខំបង្កើតឡើងនេះ មានអត្ថន័យជ្រោរជ្រៅយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖



ខាងក្រោមនេះគឺជាខ្សែវីដេអូចម្រៀង ដែលមានចំណងជើងថា "Valentine ១៤ កុម្ភៈ"

ខាងក្រោមនេះគឺជាខ្សែវីដេអូចម្រៀង ដែលមានចំណងជើងថា "សង្សារ Error"

ចុចទីនេះដើម្បីគាំទ្រលោក ឡេង ណាវ៉ាត់ត្រា នៅលើទំព័រ ហ្វេសប៊ុក

អត្ថបទដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]