ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃទី១៨ ឧសភា ឆ្នាំ២០១២ នារីម្នាក់ បានប្តឹងចោទ ប្រកាន់បុរសម្នាក់ ចាប់ រំលោភសេព សន្ថវៈបានសម្រេច ដែលបាន ប្រព្រឹត្ត កាលពីម៉ោង៩យប់ថ្ងៃទី០៧ ខែឧសភា កន្លងទៅ នៅ ចំណុចភូមិ កំពង់ប៉ាង ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់។

មន្ត្រីនគរបាន ព្រហ្មទណ្ឌ កំរិតធ្ងន់បានឲ្យដឹងថា នារីរងគ្រោះ ពីការចាប់រំលោភសេពសន្ថវ: ឈ្មោះវ ស អាយុ២០ឆ្នាំ មានទីលំនៅភូមិកោះក្រូច ភូមិស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ចំណែក ឯបុរសប្រព្រឹត្តកាម ត្រូវបានគេស្គាល់ឈ្មោះម៉ាន់ ណា អាយុ១៩ឆ្នាំ មានទីលំនៅភូមិ ឃុំ កើត ហេតុខាង លើ។

 ស្រ្តីរងគ្រោះបាននិយាយថា នៅយប់ថ្ងៃទី០៧ ខែឧសភា នាងបានទៅមើលគេធ្វើពិធីជាន់អារក្ស អ្នកតា លុះយប់ជ្រៅបន្តិច ខណៈងងុយដេក ខ្លាំង នាងដើរទៅផ្ទះបងថ្លៃ នៅភូមិកោះក្រូច ពេលមកដល់ ពាក់កណ្តាលផ្លូវ ម៉ាន់ ណា ដែលគេស្គាល់យូរមកហើយ បានដើរពីក្រោយ ខណៈដល់ កន្លែងស្ងាត់ ជន ល្មោបកាមបានស្ទុះទាញដៃនាង និងអូសនាងឡើងលើផ្ទះ ដែលគេទុកចោល រួចធ្វើសកម្មភាព ទាញ សម្រាតខោអាវ ចំណែកនាង គិតតែ ពីរើបំរាស់ និងស្រែកឱ្យគេជួយ តែទោជាយ៉ាងណា ការខំប្រឹង របស់ នាងមិនសម្រេចដូចបំណងទេ ព្រោះជាទីស្ងាត់គ្មានមនុស្ស ធ្វើឱ្យ ម៉ាន់ ណានោះ ចាប់រំលោភ រហូត បានសម្រេចដូចបំណង ក្រោយមកជននោះបាននិយាយថា គេនឹងទទួលខុសត្រូវ នៅអ្វីដែល បានប្រព្រឹត្ត មិនឱ្យនាង ប្រាប់ អ្នកណាទេ។ រំលងបាន១ថ្ងៃនាងបានរងចាំ តាមពាក្យសម្តីរបស់ បុរសនោះ តែទីបំផុតពាក្យសន្យានោះ គ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ ទើបនាងសម្រេចប្រាប់ដល់ ឪពុក ម្តាយ ហើយក៏ប្តឹងមក ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ជួយរកយុត្តិធម៌ដល់នាងផង។

តាមព័ត៌មានបានឱ្យដឹងថា ក្រោយពីកើតហេតុរួចគ្រួសារ ភាគីជនរងគ្រោះ បានដឹងពីករណី រំលោភ នេះ រួចបានប្តឹងនគរប៉ុស្តិ៍ដែរ តែមិនទាន់ ទទួលបានលទ្ធផល យ៉ាងណានោះទេ ហើយករណី នេះចេះស្ងាត់ពី១ថ្ងៃទៅ១ថ្ងៃ ទើបក្រុមគ្រួសារខាងស្រី មកប្តឹងដល់ការិយាល័យព្រហ្មទណ្ឌ ជួយអន្តាគមន៍ ធ្វើយ៉ាងណា នាំខ្លួនជនល្មើស មកដោះស្រាយចំពោះមុខច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ គឹម ស្រេង​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]