ដូចដែលប្រិយមិត្តបានដឹងហើយថា កូនក្មេងគឺត្រូវតែមាន មនុស្សចាស់នៅថែរក្សាថ្នាក់ថ្នម បើមិនដូច្នេះទេពួកគេ នឹងមានគ្រោះថ្នាក់ជាយថាហេតុណាមួយមិនខាន។

តាមប្រភពព័ត៌មានបានអោយដឹងថា មានក្មេងប្រុសម្នាក់អាយុ ៣ ឆ្នាំត្រូវបាន អ្នកជិតខាងឃើញវាកំពុង តែចេញតាមបង្អួច នៃផ្ទះដែលមានកំពស់ ៣ ជាន់នៅ ខេត្ត Yunnan ប្រទេស ចិន។ តាមសម្តីសាក្សីដែលជាអ្នកជិតខាង បានអោយដឹងថា បន្ទាប់ពីបានឃើញហេតុការដូច្នេះ ពួកគេក៏បាន ទូរស័ព្ទហៅក្រុម សង្គ្រោះអោយមកសង្គ្រោះក្មេងប្រុសនោះ នៅពេលដែលគេកំពុងតែ សង្គ្រោះស្រាប់តែឪពុករបស់ក្មេងប្រុស មកដល់ឃើញហេតុការបែបនេះ បានធ្វើអោយគាត់ភ័យ ស្លន់ស្លោរស្ទើរតែសន្លប់។ ក្រោយពីក្រុមសង្គ្រោះបាន ជួយសង្គ្រោះកូនគាត់រួច ហើយ គាត់មិនបាននិយាយអ្វីទេ គាត់គិតតែពីយំអោយកូន។ មានអ្នកលេងអិនធើណិតជាច្រើនបាន ប៉ាន់ស្មានថា ប្រហែលជាគាត់ ទុកអោយកូនប្រុសរបស់គាត់ គេងនៅលើផ្ទះម្នាក់ឯង ហើយភ្លេចបិទបង្អួចហើយមើលទៅ ទើបបានជាមានហេតុការ ដ៏គួរអោយរន្ធត់នេះបាន កើតឡើង។

ដោយ​ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]