កាលពីថ្មីៗនេះ ខ្មែរឡូតធ្លាប់ចុះផ្សាយនូវបទចម្រៀង ដែលជាចំណងដៃទិវានៃក្តីស្រលាញ់ ម្តងមកហើយ ដែលបកស្រាយដោយតារាចម្រៀង Cartoon EmoBee ប៉ុន្តែឥឡូវខ្មែរឡូតសូមនាំមកនូវបទចម្រៀង ដែលជាចំណងដៃទិវានៃក្តីស្រលាញ់ ថ្មីមួយទៀត ប្លែក ចម្លែកអារម្មណ៍ និងត្រជាក់ភ្នែក នោះគឺ បទចម្រៀង “សារភាពស្នេហ៍ ថ្ងៃ Valentine’s day” ពី Animation Plus។

ទាំងអត្ថន័យនៃបទចម្រៀង លាយលំនឹងឈុតឆាកសម្តែងរបស់យុវជន និងយុវតីខ្មែរ ពិតជាធ្វើអោយបទចម្រៀងមួយនេះ ទទួលបានការគាំទ្រយ៉ាងច្រើនសន្ធឹក ពោលគឺមានអ្នកស្តាប់ ចែកចាយ និងនិយាយតៗគ្នាមិនចេះចប់មិនចេះហើយ ហើយជាពិសេសនោះ នេះជាបទចម្រៀងរបស់ស្នាដៃកូនខ្មែរ ដែលមិនចម្លងពីបរទេស ដោយសាច់ភ្លេង និងទំនុកច្រៀង សុទ្ធតែនិពន្ធដោយខ្លួនឯង។

ទោះជាយ៉ាងណាក៏ដោយ ទិវានៃក្តីស្រលាញ់ បានប្រែក្លាយខ្លួនទៅជាទីពេញនិយមរបស់យុវវ័យ នៅក្នុងប្រទេស កម្ពុជា ជាពិសេសក្នុងចំណោម សិស្សសាលា និងនិស្សិត។ កាដូអនុស្សាវរីយ៍ និងបាច់ផ្កា គឺមានទៅវិញទៅមក យ៉ាងព្រោងព្រាត ប៉ុន្តែសូមចងចាំថា លោកអ្នកក៏អាចសម្តែងសេចក្តីស្រលាញ់ ចំពោះមនុស្សជាទីស្រលាញ់ ដូចជាឳពុកម្តាយ លោកគ្រូអ្នកគ្រូជាដើម ដោយមិនត្រូវប្រព្រឹត្តអ្វីដែលហួសប្រពៃណីនោះទេ។


ដូចនេះបើចង់ដឹងច្បាស់ សម្តាប់វីដេអូបទចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ យូធូប

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]