រាជធានីភ្នំពេញ ៖ តារាចម្រៀង អ្នកនាងម៉ៅ ស៊ីណាត បានប្រកាសដល់អ្នក ដែលចូលចិត្តលេងហ្វេសប៊ុកទាំងអស់ ជាពិសេសតារាសិល្បៈឱ្យ មានការប្រុងប្រយ័ត្ន ចំពោះគណនេយ្យហ្វេសប៊ុកមួយ ដែលបានប្រើប្រាស់រូបភាពអតីត តារាចម្រៀងលោកហេង ប៊ុនលាភ ដើម្បីបោកប្រាស់លុយ។

តារាចម្រៀងរូបនេះបានប្រកាស យ៉ាងដូច្នេះនៅក្នុង Profile ហ្វេសប៊ុករបស់នាង បន្ទាប់ពីរូបនាងផ្ទាល់បានជួបប្រទះនូវ រឿងមួយនេះដោយមិននឹកស្មានដល់ ខណៈពេលដែលតារាសម្តែង កញ្ញា លី ចាន់សីហា ក៏បានពើបប្រទះរឿងនេះដែរ។

ក្នុងសារដែលអ្នកនាង ម៉ៅ ស៊ីណាត បានសរសេរបង្ហោះនៅលើហ្វេសប៊ុក រួមទាំងមានភ្ជាប់ផ្ទាំងរូបភាព គណនេយ្យហ្វេសប៊ុកដែលជន នោះបានប្រើប្រាស់បន្លំ បានបញ្ជាក់ថា «សូមប្រយ័ត្នប្រូហ្វាល់មួយនេះ វាដើរបោកគេថា ជាលោកហេង ប៊ុនលាភ ដើរខ្ចីលុយគេ។ ថ្ងៃនេះវាខ្ចីលុយ ខ្ញុំ៣០០ដុល្លារ ថា វាខូចរថយន្តនៅសៀមរាប ហើយថ្ងៃនេះដែរ វាក៏បោកលី ចាន់សីហា ដែរ សូមមិត្តក្នុងហ្វេសប៊ុកទាំងអស់ គ្នាប្រុងប្រយ័ត្ន ជាពិសេសតារាសិល្បៈ។ វាធ្វើដូចស្គាល់យើងចឹង វាឱ្យយើងផ្ញើលុយតាមវីង»។

ទោះជាយ៉ាងណា អ្នកនាងម៉ៅ ស៊ីណាត បានបញ្ជាក់ថា នាងមិនបានចាញ់បោកជនម្នាក់នេះឡើយ ដោយសារតែនាងមានការសង្ស័យតាំងពីដំបូង ហើយរឿងហេតុនេះនាងក៏ បានទំនាក់ទំនងទៅលោកហេង ប៊ុនលាភ ដែរ ដែលលោកបានសម្តែងការភ្ញាក់ផ្អើលយ៉ាង ខ្លាំងក្នុងនាមលោកជាសាម៉ី ខ្លួនមិនបានដឹងរឿងអ្វីបន្តិចសោះ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]