ភ្នំពេញៈ បន្ទាប់ពីមានមតិជាច្រើន នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook បានធ្វើការរិះគន់ និងសម្តែងការមិនពេញចិត្ត ជាខ្លាំង ទៅលើតារាស្រី អ្នកនាង សឿ សុធារ៉ា ក្រោយពីនាងបាន រំលេចសារជេរ ទៅលើក្រុមនិស្សិតស្រី យ៉ាងចាស់ដៃ ដោយ គេស្ទើរតែមិនជឿថា តារាស្រីធ្លាប់តែមានចរិក ស្រគត់ស្រគំ បែរជាចេះប្រើពាក្យជេរប្រមាថ មើលងាយយ៉ាងដូច្នេះទេ ។

តាមរយៈរូបថតមួយ សន្លឹកដែលតារាកូនមួយ អ្នកនាង សឿ សុធារ៉ា បង្ហោះនៅលើ Facebook របស់នាង កាលពីម្សិលមិញ និងមានសរសេរអក្សរ ជាភាសាខ្មែរ នៅលើរូបនោះថា “ពួកមីនេះពិត ជាអត់កេរ្តិ៍ខ្មាសមែន ស្រែកជេរសម្តេច តែឥឡូវវាទទួល សញ្ញាប័ត្រ ពីសម្តេច……!” ក្រោយពីរូបភាពនេះ ត្រូវបាន នាងបង្ហោះជា សាធារណៈនោះ បានធ្វើឲ្យអ្នកនិយមលេងបណ្តាញ នេះជាច្រើន បានសម្តែងការមិនពេញចិត្ត ទៅលើពាក្យសម្តីអសុរោះ របស់នាង និងបាន Comment បង្ហាញពីការមិនពេញចិត្ត ជាខ្លាំង ។

ទន្ទឹមនឹងការរិះគន់ យ៉ាងពីសំណាក់ ទស្សនិកជននេះ ត្រូវបានតារាចម្រៀងមាឌមាំ លោក សាពូន មីដាដា ត្រូវជាស្វាមី បានចេញមុខបកស្រាយ ជំនួសភរិយា បណ្តូលចិត្ត របស់លោក ប្រាប់ LookingTODAY នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៤ នេះថា រឿងបែបនេះ គឺអាចសួរលោកជំនួសបាន ចំពោះ Account Facebook ដែលទស្សនិកជន មានការរិះគន់ និងគិតថា ភរិយា លោកប្រើពាក្យ មិនសមរម្យ ទៅលើនិស្សិតស្រីនោះ មិនមែនជាការពិតទេ ។ តាមពិតទៅ លោកក៏មិនសូវជា ចាប់អារម្មណ៍ និងយក ចិត្តទុកដាក់ លេងបណ្តាញមួយនេះច្រើនទេ។ តែលោកដឹងច្បាស់ថា ភរិយារបស់លោកមិនចេះ ប្រើពាក្យសម្តីអសុរោះ បែបនោះឡើយ ។

លោក មីដាដា បានប្រាប់ឲ្យដឹងទៀតថា “ ទម្រាំតែខ្ញុំ និងភរិយា បានក្លាយ ជាអ្នកសិល្បៈមួយរូប អាចទទួលបានការគាំទ្រ ដល់ កម្រិតនេះ មិនមែនមានន័យថា គេទទួលស្គាល់ តែសមត្ថភាព សិល្បៈ តែមួយទេ គឺគេទទួលស្គាល់ ទាំងរូបសម្បត្តិ គុណធម៌ និង សុជីវធម៌ ។ ដូច្នេះភរិយាខ្ញុំ គាត់មិនអាចប្រើពាក្យបែបនេះ ទៅលើសាធារណៈជន ជាដាច់ខាត។ ខ្ញុំជឿជាក់ថា Account Facebook ដែលបង្ហោះពាក្យ សម្តីបែបនោះ គឺជា Account ក្លែងក្លាយ ព្រោះថាភរិយាខ្ញុំ មាន Account Facebook តែពីរទេ គឺឈ្មោះ Dara Pemean និង Soeur Sotheara Weeding Shop (សឿ សុធារ៉ា សម្អាងការ) ហើយសម្រាប់ ឈ្មោះ Account ឈ្មោះ Soeur Sotheara មិនមែនជារបស់ភរិយាខ្ញុំទេ ” ។

តារាចម្រៀង ប្រចាំផលិតកម្មហង្សមាស រូបនេះ បានប្រាប់ទៀតថា សម្រាប់លោក និងភរិយា ជានិច្ចកាល តែងតែបង្ហោះពាក្យសម្តី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook គឺសុទ្ធសឹងតែសម្តី ក្នុងន័យអប់រំ និងបង្ហាញពីជីវិតឯកជន ក្នុងគ្រួសារពួកលោកមិន ដែល ប្រើប្រព័ន្ធនេះជេរ ឬរិះគន់ទៅលើអ្នកណាម្នាក់ឡើយ។ បើមានពាក្យសម្តីបែបនេះ គឺមិនមែនជាចេញពីមាត់ប្តីប្រពន្ធ លោកជាដាច់ខាត ៕









បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សឿ សុធារ៉ា