យោងតាមប្រភពព័ត៌មាន ម៉េត្រូ របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា កីឡាកររបស់ក្លិបបាល់ទាត់ Atletico Madrid  មានឈ្មោះថា Javier Manquillo វ័យ១៩ឆ្នាំ បានរងគ្រោះថ្នាក់ ខណៈហក់ទៅទែតបាល់ បានបុកជាមួយនឹងកីឡាករ របស់ក្លិបបាល់ទាត់ Real Madrid គឺកីឡាករ Cristiano Ronaldo បណ្តាលឲ្យកីឡាករ Javier Manquillo ធ្លាក់ដាំក្បាលចុះក្រោម ទៅជល់នឹងដី និងបត់កយ៉ាងព្រឺព្រួច ញ៉ាក់សាច់បំផុត។

ជាមួយគ្នានេះដែរ បន្ទាប់ពីមានហេតុការណ៏គ្រោះថ្នាក់នេះកើតឡើង កីឡាករ Ronaldo ក៏ត្រូវអាជ្ញារកណ្តាល ពិន័យកាតលឿងមួយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ សមាជិកក្នុងក្រុមបាល់ទាត់ទាំងពីរនេះ មិនមានការទាស់ទែង ឬឌឺដងដាក់គ្នាឡើយ ក្រោយមានហេតុការណ៏នេះកើតឡើង។

គួរបញ្ជាក់ផងដែរថា នៅក្នុងការប្រកួតរវាងក្រុមបាល់ទាត់ Atletico Madrid ដែលជាម្ចាស់ផ្ទះ និងក្រុមបាល់ទាត់ Real Madrid ដែលជាភ្ញៀវ ត្រូវក្រុមបាល់ទាត់ Real Madrid យកឈ្នះដោយលទ្ធផល ២ទល់នឹង០ ដោយកីឡាករ Ronaldo ជាអ្នកស៊ុតបញ្ចូលទីទាំងពីរគ្រាប់តែម្តង។

យ៉ាងណាមិញ កីឡាករ Javier Manquillo ជាខ្សែការពាររបស់ក្រុមបាល់ទាត់ Atletico Madrid ដែលបានរងរបួសនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយកើតហេតុ ប៉ុន្តែមិនរងរបួសធ្ងន់ធ្ងរឡើយ៕

សូមទស្សនាសកម្មភាពនៅពេលកើតហេតុ៖

ប្រភព ៖ ម៉េត្រូ

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]