ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់សប្តាហ៍ទី ២៦ ហើយ ដោយយប់រំលងអាធ្រាតឈានចូលថ្ងៃព្រហស្បតិ៍ គឺមានគូពិសេសមួយគូ នោះគឺក្រុមកាំភ្លើងធំ Arsenal បើកទ្វារកីឡាដ្ឋាន Emirate Stadium របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ បិសាចក្រហម Manchester United។

Arsenal (2) VS Manchester United (7) ម៉ោង 2:45 យប់

Arsenal៖ បើក្រលេកទៅមើលទម្រង់លេង របស់ក្រុមកាំភ្លើង Arsenal ដូចជានៅរក្សាទម្រង់លេងល្អដដែល ដោយ ៥ ប្រកួតចុងក្រោយគឺឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ដែលការប្រកួតចុងក្រោយ ត្រូវក្រុមម្ចាស់ផ្ទះហង្សក្រហម Liverpool បំបាក់ ៥ទល់នឹង១ នាទឹកដី Anfield កាលពីថ្ងៃសៅរ៍កន្លងទៅនេះ។ ទោះជាយ៉ាងណាក៏ដោយ ក៏ Arsenal នៅអាចឡើងឈរនៅលើកំពូលតារាងវិញ ប្រសិនជាអាចផ្តួល Manchester United យប់នេះ ដោយបច្ចុប្បន្នតាមពីក្រោយក្រុមកំពូលតារាង តោខៀវ Chelsea តែ ២ ពិន្ទុប៉ុណ្ណោះ។

Manchester United៖ បើទៅមើល ៥ ប្រកួតចុងក្រោយរបស់ Man UTD វិញគឺពិបាកនិយាយ ដោយឈ្នះតែ ១ គត់ ស្មើ ១ និងចាញ់រហូតដល់ទៅ ៣ ហើយប្រកួតចុងក្រោយ បានត្រឹមកកឈាម ដោយសារតែក្រុមភ្ញៀវ Fulham អាចតាមយកស្មើ ២ទល់នឹង២ នៅនាទីទី ៩០+ ទៅហើយ នាថ្ងៃអាទិត្យកន្លងទៅនោះ។ បច្ចុប្បន្នក្រុមបិសាចក្រហម Manchester United កំពុងឈរនៅលេខរៀងទី ៧ មាន ៤១ ពិន្ទុ ដែលការប្រកួតយប់នេះ ត្រូវតែឈ្នះជាដាច់ខាត ដើម្បីប្រដេញយកតំណែង TOP 4 ឡើងទៅលេង Champion League។


ប្រវត្តិជួបគ្នា៖

Manchester United 1 - 0 Arsenal

Arsenal 1 – 1 Manchester United

Manchester United 2 – 1 Arsenal

Arsenal 1 – 2 Manchester United

Manchester United 8 – 2 Arsenal


តើប្រិយមិត្តយល់ថា ក្រុមណានឹងឈ្នះការប្រកួតយប់នេះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]