កាលពីពេលថ្មីៗនេះ មានវីដេអូមួយបានបង្ហាញពីការ ខឹងសម្បារនៃនារីជនជាតិចិន ទៅលើជនជាតិបរទេសម្នាក់ ដែលបានដាក់ជើង នៅលើកៅអីខាងមុខ និងបានប្រើប្រាស់ភាសា ឌឺដងជាច្រើនទៅ កាន់ស្រ្ដីជនជាតិចិនដែលជាអ្នកដំណើរនោះ។ រឿងទាំងអស់នេះកើតឡើង នៅក្នុងរថភ្លើង ដែលធ្វើដំណើរពី Shenyang ទៅ Beijing ។ វីដេអូនេះចាប់ផ្ដើមនៅពេលដែល ស្រ្ដីរូបនេះចង់ឲ្យបុរសសក់ ពណ៌ទង់ដែងទំលាក់ជើងចុះ ប៉ុន្ដែគាត់បានបដិសេធ។ ដោយសារតែខឹងខ្លាំងពេក គាត់បានប្រើប្រាស់ទស្សនាវដ្ដីទៅវាយ ជើងរបស់ជនបរទេសនោះ និងនិយាយឲ្យបុរសនោះថា ឲ្យចេះខ្មាស់អៀននឹងប្រទេសរបស់នាងផង តែបែរជាបុរសនោះនៅតែញញឹម និងបាននិយាយជាភាសាចិនថា វាយជើងបែបនេះ ប្រៀបដូចជាធ្វើសសៃឲ្យគាត់។ ក្នុងពេលនោះ ប៉ូលីសក៏បានមក ដល់ភ្លាមៗនិងបានធ្វើការសាកសួរជាច្រើន។ ចុងបញ្ចប់ ប៉ូលីសបានប្រាប់ឲ្យជនបរទេស ឈប់ធ្វើសកម្មភាពបែបនេះ និងប្រាប់ឲ្យស្ដ្រី ជនជាតិចិននោះឲ្យដោះលែងគាត់ទៅ។ អ្វីដែលគេដឹងនោះ បុរសសក់ទង់ដែងនោះ គឺជាអ្នកលេងគ្រឿងតន្ដ្រីនៅ Beijing  មកពី រុស្សី៕

ដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]