ខេត្ត​បាត់ដំបង ៖ ​ក្រុម​ក្មេង​ទំនើង​២​នាក់​ក្នុង​ចំណោម​​៣​នាក់​ដែល​ស្រវឹង​ជោក​ជាំ​បាន​ ប្រវាយ​ប្រតប់​​ជាមួយ​កម្លាំង​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​ខេត្ត ​​ក្នុងគ្រាដែល​ក្រុម​នគរបាលទាំង​នេះ​ព្យាយាម​ចូល​​ជួយ​លើ​ក​ពួកគេ​ដែល​ជិះ​ ម៉ូតូ​​ជ្រែ ហើយ​ដួល​ប្រកាច់​ប្រកិន​នៅ​ក្បែរ​វិទ្យាល័យ​នេត​យ៉ង់ ​ក្នុងសង្កាត់​​ព្រែក​​ព្រះ​ស្តេច ក្រុងបាត់​ដំបង ​កាលពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​​១៧ ឧសភា ​មិន​តែប៉ុណ្ណោះ​​​ពួក​គេ​​បាន​ព្យា​យាម​​​ដណ្តើម​កាំភ្លើង​ពីនគរបាលទៀត​ផង ។

​មន្ត្រី​នគរ​បាល​​ព្រហ្ម​ទណ្ឌ​ខេត្ត​ដែល​ចុះអន្តរា​ គមន៍​បាននិយាយថា ​លោក​ស្នង​ការ​រង​ជេត វណ្ណនី បានបញ្ជាឱ្យ​នគរបាលជួយ​​អន្តរា​គមន៍​សង្គ្រោះ​​ពួក​គេ​​ក្រោយ​ពី​លោក​​ប្រទះ ​ឃើញ​ក្រុម​នេះ​ជិះ​ម៉ូតូ​ជ្រែ ហើយ​​ដួល​ច្រងាប់ច្រងិល​ខ្លួន​ឯង​នៅ​លើ​ថ្នល់​ស្ទើរ​​តែ​ស្លាប់ ស្ទើរ​រស់ ។ ​មន្ត្រី​ដដែល​បាន​បន្ត​ថា ពេល​កម្លាំង​​នគរបាល​ចូល​ជួយ​លើក​ ស្រាប់តែ​​ពួក​គេ​២​នាក់​ក្នុង​ចំណោម​​៣​នាក់​ដែល​ស្រវឹង​​ទន់ខ្លួន​ បាន​ស្ទុះ​​មក​ប្រវាយ​ប្រតប់​​​ជា​មួយ​នគរបាលរហូត​ហ៊ាន​​​ចូល​ដណ្តើម​​ កាំភ្លើង​​ខ្លី​ពី​ចង្កេះ​​​​នគរបាល​​ទៀត​ផង ​ដែលធ្វើ​ឱ្យ​​អ្នក​ដំណើរ​ភ្ញាក់​​ផ្អើល​យ៉ាង​ខ្លាំង។ 

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]