នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងអ្នកបង្កើតហ្គេម Flppy Bird គឺលោក Dong Nguyen ដែលបានលាតត្រដាង មូលហេតុដ៏ពិតប្រាកដ ក្នុងការដកកម្មវិធីហ្គេម ដ៏ល្បីល្បាញមែនទែន ចេញពី App Store និង Google Play store។

តាមសម្តីរបស់លោក Nguyen បានអោយដឹងថា ការងប់ងុលនឹងហ្គេម មួយនេះ ជាមូលហេតុ ពិតប្រាកដ ដែលធ្វើអោយគាត់ដកវាចេញ ហើយនឹងមិនបញ្ចូលវិញឡើយ។ គាត់បានបញ្ជាក់ថា “ហ្គេម Flappy Bird ត្រូវបានបង្កើតឡើង ដើម្បីលេងនៅពេលសម្រាក របស់មនុស្សត្រឹមពីរបីនាទីប៉ុណ្ណោះ។ ប៉ុន្តែវាបានក្លាយទៅជា ហ្គេមដែលធ្វើអោយអ្នកលេង ងប់ងុលយ៉ាងខ្លាំង ដូច្នេះខ្ញុំគិតថាវា បានក្លាយទៅជាបញ្ហាដ៏ធំមួយ ហើយជម្រើសដ៏ល្អបំផុត ក្នុងការដោះស្រាយនោះ គឺលុបបំបាត់ហ្គេម Flappy Bird នេះជារៀងរហូត”។

គាត់ក៏បានបន្ថែមទៀតថា គាត់មិនបានទទួលការ គំរាមកំហែងពីនរណាឡើយ ហើយក៏មិនមែនដោយសារ តែរឿងនេះទើបធ្វើអោយ គាត់សម្រេចលុបហ្គេមនេះ ចោលនោះទេ។ គាត់បានបន្ត ទៀតថា ប្រសិនបើ ហ្គេមផ្សេង ដែលគាត់បាន បង្កើតឡើងក្លាយជាបញ្ហា ដូចនេះទៀតគាត់ ក៏មិនស្ទាក់ស្ទើរក្នុង ការលុបវាចោលទៀតដែរ។

ការកើនឡើងនៃ ភាពល្បីល្បាញរបស់ Nguyen នេះអាចក្លាយជាបន្ទុក ដ៏ធ្ងន់សម្រាប់រូបគាត់។ ហើយគាត់ព្រមទទួលធ្វើ បទសម្ភាសន៍លុះត្រាតែ មិនមានបង្ហាញរូបថត របស់គាត់ជាសាធារណៈ។ ចំពោះប្រាក់ចំណូលដែល រូបគាត់ចំណេញពីហ្គេម Flappy Bird មួយនេះមិនត្រូវបាន គាត់បង្ហើបប្រាប់អោយដឹងឡើយ តែមានការប៉ាន់ស្មានថា គាត់អាចរកបានប្រហែលជា ៥០,០០០ដុល្លារក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា ហ្គេម Flappy Bird នៅតែអាចលេងបាន តាមរយៈឧបករណ៍ ដែលបានតម្លើង (install) វារួចហើយប៉ុណ្ណោះ។

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការសម្រេចចិត្ត លុបហ្គេមមួយនេះចោល?



ប្រភព៖ បរទេស

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]