រាជធានីភ្នំពេញ ៖ ​យុវជន​​ស្ទាវ​​មួយ​ក្រុម​ជិះ​ម៉ូតូ​​ឆ្លង​​ស្ពាន​ព្រះ​មុនី​វង្ស​ បញ្ច្រាសទិស​​ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម ពណ៌​ខ្មៅ ផ្លោង​បោក​នឹង​កញ្ចក់​រថយន្ត​បែក​ក្បាល​ហូរឈាម​រួច​នាំ​គ្នា​ស្ទុះ​ទៅ​ ក្របួច​.កអាវ​គំរាមអ្នក​បើក​រថយន្ត​ ។ ​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលាម៉ោង​១២​និង​៣០​នាទី​​ រំលងអធ្រាត្រ​​ឈាន​ចូលថ្ងៃទី​១៨ ​ឧសភា ​នៅលើ​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌមានជ័យ ។

​សាក្សី​ឃើញ​ហេតុការណ៍​បាន​ឱ្យ​ដឹងថា រថយន្ត​កាមរី​ឆ្លាម ពណ៌ខ្មៅ ​បើក​បរ​ដោយ​បុរស​ម្នាក់​​ឆ្លង​​ស្ពាន​ព្រះ​មុនីវង្ស​ចាស់ ពី​លិចទៅ​កើត​ ដល់​ពាក់​កណ្តាល​ស្ពាន ស្រាប់តែ​​មាន​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ស្តេប​ ពណ៌​ផ្កា​ឈូក ជិះ​ប្រដេញ​គ្នា​​​ជា​មួយ​ម៉ូតូ​២​ទៅ​៣​​គ្រឿង​ទៀត មាន​ប្រុស មាន​ស្រី​ក្នុង​ល្បឿន​លឿន​​ឆ្លងស្ពាន​បញ្ច្រាស​​ទិស​ពី​កើត​ទៅ​លិច ទៅ​បុក​រថយន្ត​កាមរី​ឆ្លាម​ចំហៀង​​ខាង​ស្តាំ ​បណ្តាល​ឱ្យ​​អ្នក​បើក​ម៉ូតូ​ផ្លោង​ទៅ​បោក​នឹង​កញ្ចក់​​រថយន្ត​បែក​ក្បាល​ ហូរ​ឈាម​របួសធ្ងន់​ ហើយ​​​ក្រុម​របស់​​ពួក​គេ​​​បាន​ស្ទុះ​ទៅចាប់​អ្នក​បើក​បរ​រថយន្ត​​ប្រុង​ វាយ​តប់ ប៉ុន្តែ​​ត្រូវអ្នក​ឃើញ​ហេតុការណ៍​​នាំ​គ្នា​​រត់ទៅ​ជួយ​ឃាត់​ ទើប​ក្មេង​ស្ទាវ​​ទាំង​នោះ​នាំ​គ្នា​​ដោះ​លែង​​អ្នក​បើក​បរ​រថយន្ត​វិញ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]