យោង​​ទៅ​តាម​​ប្រភព​ព័ត៌​មាន​​ពី​​ទស្ស​នា​វដ្តី​​​ Forbes ចេញ​ផ្សាយ​​កាល​ពី​ថ្ងៃ​ព្រហ​ស្បតិ៍​ ទី​​១៧ ឧសភា ឆ្នាំ​​​២០១២ បាន​​ឱ្យ​ដឹងថា​ តា​រា​ចម្រៀង​​​ជេន្នីស​ហ្វើ ឡូ​​​ប៉ែស​ បាន​​ចូល​មក​ស្នង​រាជ្យ​​​​​បល័្លង្ក​​ជំនួស​​​តំណែង​​​តារាច​ម្រៀង​​​ប៉ុប​ ​​ ឡេឌី ហ្គាហ្គា​​ ដែល​បាន​គង់​ប្រ​ថាប់​​អស់​រយៈ​​ពេល​​១​ឆ្នាំ​​​ជាកំពូល​​​​​​តា​រា​ល្បី​​​ និងមានប្រជា​​ប្រិយ​​ភាព​​​​​ក្នុង​​ឆ្នាំ​​២០១១ ​​។

ចំណែក​​​ឯ​តារា​​​ទូរទស្សន៍​​​អាមេរិកOprah Winfrey​​​ ទទួល​​បាន​​ចំណាត់​ថ្នាក់​​​​លេខ​​២ ​តារាចម្រៀង​​​​​វ័យ​​​​​​ក្មេង​​​ចាស្ទីន​​ ប៊ី​ប៊ើរ​ ស្ថិត​​ក្នុង​​ចំណាត់​ថ្នាក់​លេខ​​​៣ នាំមុខ​​តារាចម្រៀង​​​​​អាមេរិក​​​រី​ហាន់​ណា ឈរ​​លំដាប់​លេខ​​​​៤ រីឯ​​ឡេឌី​​ ហ្គាហ្គា​ បាន​​​របូត​​ធ្លាក់​​មក​លំដាប់ថ្នាក់​​លេខ​​៥ ក្នុង​បញ្ជី​​​តារា​សម្តែងល្បីៗ​​​​ទាំង​​១០០នាក់​​ ។

ការ​​ឱ្យ​ចំណាត់​ថ្នាក់​​លេខ​​១ ទៅលើ​​​​តារា​ចម្រៀង​​​វ័យ​​​​៤២​​នេះ​​គឺ​ផ្អែក​​​ទៅលើ​​កត្តា​រួម​បញ្ចូល​ ​​គ្នា​​ គឺ​​ប្រាក់​ចំណូល​​ ការ​​លេចមុខ​​​នៅលើ​​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយទូរទស្សន៍​​-វិទ្យុ​​-សារព័ត៌​ ​មាន​​​​​​ និង​​វត្ត​មាន​​នៅលើ​​​បណ្តាញ​សង្គម​​ប្រព័ន្ធ​​​អីន​ធើរ​ណេត​​ និង​ Facebook  ។ ទស្ស​នាវដ្តី​​​​​ដដែល​នោះ​​បាន​បន្ត​​ឱ្យ​ដឹងទៀត​ថា តារា​ចម្រៀង​​​ជេន្នីស​​ហ្វើ​​ ឡូ​ប៉ែស​​​រក​ប្រាក់​​ចំណូល​​បាន​​៥២​​លាន​​ដុល្លារ​​ ក្នុង​រយៈ​ពេល​​​​១២​ខែកន្ល​ង​​មក​​ គឺ​​កើន​ឡើង​​​ច្រើន​ជាង​​​២ដង​​នៃប្រាក់​ចំណូល​ឆ្នាំមុនដែល​រក​បាន​​ត្រឹម​ តែ​​​​២៥​លាន​ដុល្លារ​​​​ប៉ុណ្ណោះ​​ ។

ប្រភព​​ប្រាក់​ចំណូល​​របស់​នាង​​គឺ​​​បាន​មក ពីការ​លក់​​អាល់​ប៊ុម​​ចម្រៀង​​​​មាន​ការ​កើន ឡើង​​​ ថត​ខ្សែ​​​ភាព​យន្ត​​​ធំៗ​​ចំនួន​​​៣​រឿង​​ ការ​ចេញ​​ទៅ​សម្តែង​​​នៅ​បរទេស​​​ និង​ការ​ថត​​​ផ្សាយ​ពាណិជ្ជ​កម្ម​​​​ផ្សេង​​ជាដើម​​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]