នៅពេលតែទិវានៃក្តីស្រលាញ់ ខិតជិតមកដល់នោះ គេសង្កេតឃើញទាំងតារាចម្រៀង និងហាងលក់កាដូ និងវត្ថុអនុស្សវរីយ៍ផ្សេងៗ បានដុតដៃដុតជើង ចេញបទចម្រៀងជាចំណងដៃ ក៏ដូចជារៀបចំហាងសម្រាប់ត្រៀម ទទួលទិវាបុណ្យនេះផងដែរ។

តួយ៉ាង កាលពីថ្មីៗនេះ បទចម្រៀងដែលជាចំណងដៃ មុនទិវានៃក្តីស្រលាញ់ Valentine Day របស់តារាចម្រៀងរូបស្រស់សង្ហារ Cartoon EmoBee ដែលបទចម្រៀងនេះ គឺជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងផ្ទាល់ ដោយរូបគេផ្ទាល់។

ត្រឹមផ្កាកុលាបមួយបាច់ សម្រាប់មនុស្សជាទីស្រលាញ់ នាទិវានៃក្តីស្រលាញ់នោះ ពិតជារំភើប និងបានបង្ហាញពីទឹកចិត្តស្រលាញ់របស់យើង ជូនចំពោះមនុស្សសំខាន់ ដែលយើងចង់រស់នៅជាមួយគ្នារហូតនោះ។

ទោះជាយ៉ាងណាក៏ដោយ អត្ថន័យទិវានៃក្តីស្រលាញ់នេះគឺធំធេងណាស់ ពោលគឺជាថ្ងៃដែលយើងបញ្ជាក់ពីសេចក្តីស្រលាញ់របស់យើង ជូនដល់មនុស្សពិសេសដូចជា ឳពុកម្តាយ លោកគ្រូអ្នកគ្រូ និងសង្សារជាដើម។


ដូចនេះបើចង់ដឹងច្បាស់ មានតែសម្តាប់បទចម្រៀងខាងក្រោម៖

 

តើប្រិយមិត្តយល់យ៉ាងណាដែរ? តើមានត្រៀមអ្វីខ្លះ សម្រាប់មនុស្សដែលខ្លួនស្រលាញ់?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]