ប៉ូលិសតែងតែគោរពច្បាប់ ដោយមិនអាចយកច្បាប់មកអង្គុយលើបាន ឡើយ ទោះជាយ៉ាងនេះទៅហើយក្តី ក៏យើងធ្លាប់បានដឹងថា មានប៉ូលិសមួយចំនួនតូច មិនបានធ្វើតួនាទីរបស់ខ្លួន អោយបានត្រឹមត្រូវនោះទេ តួយ៉ាងដូចជាករណីបុក ក្មេងស្រីហើយរត់នេះអញ្ចឹង។

តាមប្រភពព័ត៌មានបានអោយដឹងថា កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០១២​ មានហេតុការមួយដ៏រន្ធត់បាន កើតឡើងដោយសារ តែមានរថយន្តពណ័ខ្មៅមួយបាន បើកកៀរ ក្មេងស្រីអាយុ​ ១១ ឆ្នាំសន្លប់ហើយបើករត់បាត់ ក៏ស្រាប់តែមានឡាន ប៉ូលិសមួយមកបើកកិនថែមទៀត នៅខេត្ត​ Heinan ប្រទេស ចិន។ តាមសម្តីសាក្សីបានអោយដឹងថា បន្ទាប់ពីកិននាងហើយ មានមនុស្សជាច្រើនបានឡោមព័ទ្ធគាត់ជាប់ ហើយគាត់បានចេញមកនិយាយថា យើងជាប៉ូលិសយើងកិនក្មេងស្រី ប៉ុណ្នឹងតើអស់ប៉ុន្មានទៅ បន្ទាប់មកប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ហើយពួកគេក៏បានព្រួតគ្នាបំរុង នឹង វាយប៉ូលិសនោះទៅហើយ ប៉ុន្តែគាត់បានរត់រួចខ្លួនចោលឡានបាត់។ សម្តីសាក្សីបានបន្តអោយដឹងទៀតថា ដោយសារតែសម្តីរបស់គាត់ បានធ្វើអោយប្រជាពលរដ្ឋជាច្រើន បានផ្ទុះកំហឹងយ៉ាងខ្លាំង ហើយបានវាយកំទេចឡាន ប៉ូលិសនិង លើកអោយផ្អៀងបះជើងទៀតផង ចំនែកឯក្មេងស្រីរងគ្រោះត្រូវបានគេដឹង យកទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យ រីឯ ក្រុមប៉ូលិសក៏កំពុងតែធ្វើការ ស៊ើបអង្កេតស្វែងរក ម្ចាស់រថយន្តខ្មៅ ក៏ដូចជា ប៉ូលិសបានសម្តី ម្នាក់នោះដែរ។

តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះហេតុការនេះ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]