ភ្នំពេញ៖ មុននេះបន្តិច ទស្សនិកជន ទើបតែបានដឹងអំពី សម្ព័ន្ធភាព បែបបាក់ស្នែហ៍ មិនប្រាកដប្រជា រវាងតា រាសម្តែងប្រុស រូបសង្ហាលោក អេឡិចហ្សូរ៉ា ជាមួយតារាសម្តែងស្រី ក្មេងខ្ចីនាង សោ ភ័ណ្ឌលីនដា មិនទាន់ទាំងបានប៉ុន្មានផង ពេលនេះក៏មាន ដំណឹងច្បាស់លេចឮមកថា ការផ្តាច់ចំណងស្នេហ៍ របស់តារាសម្តែង ទាំងពីរនេះ គឺដោយសារ តែភាគីខាងប្រុស ដោះដៃ ទៅស្រវ៉ាឱបនារីថ្មី ជាជនជាតិបរទេស បញ្ឈីចិត្ត គូស្នេហ៍ចាស់ ទើបធ្វើឲ្យ លីនដា ក៏សំឡឹងមើលអ្នកថ្មី ជំនួយដូចគ្នា។

បើផ្អែកតាមប្រភពព័ត៌មាន បានឲ្យគេហទំព័រ LookingTODAY ដឹងថា ចំណងស្នេហា ធ្លាប់តែមានភាពផ្អែមល្ហែម ល្អូកល្អឺននឹងគ្នា រវាងតារាបង្ហាញម៉ូដ និងជាតារាសម្តែង មានដើមកំណើត ចេញពីទឹកដីតំបន់អ្នកលឿង ខេត្តព្រៃវែង កញ្ញា សោ ភ័ណ្ឌលីនដា ជាមួយតារាសម្តែង និង បង្ហាញម៉ូដប្រុស លោក អេឡិច ហ្សូរ៉ា បានឈានដល់ផ្លូវបែកបាក់វិញហើយ ប៉ុន្តែពេលនោះ គេពុំបានដឹងទេថា តើភាគីខាងស្រី ឬខាងប្រុស ជាអ្នកក្បត់មុន។

ប្រភពខាងលើ បានបន្តថា លោក អេឡិច គឺជាអ្នកក្បត់ចិត្ត តារាសម្តែងនាង លីនដា ព្រោះតែតារាប្រុសរូបនេះ លួចទៅស្រវ៉ាចាប់យកស្នេហាថ្មី ជាមួយនារីម្នាក់ ដែលជាជនជាតិបរទេស ហើយបណ្តើបញ្ឈីចិត្ត សោ ភ័ណ្ឌលីនដា នៅនឹងមុខ ជួបជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០ ១៤ នេះ លោក អេឡិច ហ្សូរ៉ា និយាយប្រាប់ទាំងអស់សំណើចមកថា "ជាការពិតខ្ញុំទទួលស្គាល់ អំពីដំណឹងបែកស្នេហ៍ជាមួយ លីនដា។ យើងទាំងពីរ បានផ្តាច់សម្ព័ន្ធភាពនេះ ទើបតែជាង២ខែទេ។ ចំណែកព័ត៌មានថា ខ្ញុំទៅទាក់ទងស្នេហ៍ ជាមួយនារីបរទេសចោល លីនដា គឺពុំមែននោះឡើយ ប៉ុន្តែបើរាប់អាន ជាលក្ខណៈមិត្តភក្តិ មានពិតមែន.."។

តារាប្រុសសម្តីផ្អែម អេឡិច ហ្សូរ៉ា បានបន្តថា មួយរយៈមុននេះ លោកពិតជាបានស្និទ្ធស្នាល និង ធ្លាប់ដើរទៅណាមកណា ជាមួយនារីម្នាក់ ជនជាតិបារាំងមែន ប៉ុន្តែភាពស្និទ្ធស្នាលនេះ គឺគ្មានអ្វីផ្សេង ពីការរាប់អានគ្នា ត្រឹមជាមិត្តនោះឡើយ។ យើងទាំងពីរគ្មានគិតអ្វីផ្សេងទេ។ តែទទួលស្គាល់ថា ពេលខ្លះហាក់មើលទៅដូចជា មានការលើស ពីមិត្តភាពបន្តិចមែន។

ដោយឡែកមុននេះ ពន្លកតារាថ្មី ដែលទើបលេចឈ្មោះល្បី ក្នុងសង្វៀនសិល្បៈកញ្ញា សោ ភ័ណ្ឌលីនដា ក៏បាននិយាយដោយទទួលស្គាល់ថា នាង និងលោក អេឡិច បានកាត់ផ្តាច់ការទាក់ ទងបែបជីវិតស្នហា ជាមួយគ្នា តែអ្នកទាំងពីរនៅតែរក្សាមិត្តភាពរាប់អានគ្នា ជាលក្ខណៈមិត្តភក្តិ ឬមួយបងប្អូន ជាធម្មតា

តារាសម្តែងស្រី នាង សោ ភ័ណ្ឌលីដា និង លោក អេឡិច ហ្សូរ៉ា មុខនេះធ្លាប់ប្រកាស បើកចំហអំពី សម្ព័ន្ធភាពស្នេហ៍ ផ្តើមស្វែងមើលចិត្តគ្នា ឲ្យទស្សនិកជន បានដឹង ជាសារធារណៈស្ទើរគ្រប់គ្នា។ ប៉ុន្តែមិនទាន់បានប៉ុន្មានផង ក៏លេចឮព័ត៌មានថា ចំណងស្នេហ៍ របស់អ្នកទាំងពីរ បានបែកបាក់គ្នាវិញ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]