ចិន៖ តើអ្នកគិតថា ទម្រង់បែបណាដែលថាស្អាត មូល ពងក្រពើ ត្រីកោណ រឺក៏ជ្រុង? ជាការពិត សព្វថ្ងៃនេះ ចំពោះការកែសម្ជស្ស តាមបណ្តាប្រទេសនានា ដូចជាកូរ៉េខាងត្បូង និងប្រទេសចិន កំពុងមានការពេញនិយម ខ្លាំងក្នុងការកែទម្រង់មុខ ទាំងប្រុសស្រី តាមចិត្តដែលពួកគេស្រលាញ់។

ព័ត៌មានមួយនៅប្រទេសចិន បានឲ្យដឹងថា មានការវះកាត់ទម្រង់មុខអោយទៅជា ត្រីកោណដែលហាក់បីដូចជា មនុស្សផ្សេងតែម្តង ដែលខុស ពីទម្រង់មុខ ដើមខ្លាំងណាស់ ហើយគ្រប់គ្នាសឹងតែមើលមិនស្គាល់ ទៀតផង។ ប៉ុន្តែភាគច្រើនទាំងប្រុស និងស្រីនៅប្រទេសចិន តែងតែវះកាត់ទម្រង់ជាពងក្រពើ ។ ថ្មីៗនេះមានកញ្ញាម្នាក់ មិនបានបញ្ចេញឈ្មោះ នាងបានវះកាត់ចង្កាអោយកាន់តែស្រួច។ ចំពោះបញ្ហានេះ ជាមិនទាន់ដឹងច្បាស់នៅឡើយទេ ថាជារឿងពិតរឺមិនពិត ប៉ុន្តែអ្នកគ្រប់គ្នានៅពេលឃើញ រូបថតនាងមានអារម្មណ៍ថា ខុសឆ្ងាយពីធម្មជាតិ ខ្លាំងណាស់ ដោយក្នុងនោះ មានអ្នកបញ្ចេញមតិ លើរូបថតរបស់នាង ទាំងល្អនិងអាក្រក់ ដូចជាថា៖

" រូបនាងគឺកាត់តទាំងស្រុង តាមកម្មវិធី Photoshop "

" កែមុខដួចមនុស្សភពក្រៅ ដូចជាបិសាច "

" គួរអោយខ្លាច ពេលនាងមានមុខបែបនេះ "

" មិនចង់ឃើញមុខគួរអោយ អាក្រក់ដូចនេះទេ "

នេះជាការបញ្ចេញយោបល់លើ រូបនាងដែលបានវះកាត់ ហើយអោយចង្កាកាន់តែស្រួច។ ចុះប្រិយមិត្តគិតថា ទម្រង់មុខត្រីកោណ របស់នាងបែបនេះ ស្អាតដែររឺទេ?






ប្រភព បរទេស
កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]