ដោយសារតែចរិករឹងរូស លាយឡំនឹង ជាតិស្រវឹងចូលក្នុងខ្លួនផង បានធ្វើអោយនារីម្នាក់ ធ្លាក់ពីលើធ្នើរបង្អួច ហើយត្រូវបានថតដោយ មិត្តរបស់នាងផងដែរ ចំនែកឯវីដេអូត្រូវបានមិត្តរបស់នាង បង្ហោះចូលអិនធើណិត ទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា វីដេអូឃ្លីបរយៈពេល ១៣ វិនាទីមួយ ត្រូវបានគេចែកចាយមើលតៗ គ្នាពាសពេញអិនធើណិត ដែលវីដេអូនោះត្រូវបានបង្ហោះចូលគេហៈទំព័រចែកចាយ វីដេអូ YouTube កាលពីថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០១២ ហើយមកទល់ពេលនេះវីដេអូនេះ ត្រូវបានគេមើលដល់ទៅ ជាង ១​ លានដងដែលបានធ្វើអោយ នារីនៅក្នុងវីដេអូនោះត្រូវបាន គេស្គាល់ជាច្រើនផងដែរ។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា បុរសម្នាក់ដែលបាន ថតបាននិយាយថា ដោយគាត់បានដេញនាងអោយ ចុះពីលើធ្នើរនោះជាច្រើនដងមកហើយ ប៉ុន្តែនាងរឹងរូសខ្លាំងណាស់ ហើយមិនព្រមស្តាប់តាមគាត់នោះទេ ដោយគាត់ទាល់តំរិះមិនដឹងធ្វើម៉េច ក៏ចាក់បណ្តោយ តាមហ្នឹងតែម្តងទៅ។ នៅពេលដែលកំពុងថត គាត់បាននិយាយទៀតថា គាត់នឹងថតហើយរង់ចាំរហូតដល់នាង ធ្លាក់ពីលើនោះ គ្រាន់តែគាត់បាននិយាយចប់មួយភ្លែតស្រាប់តែនាង ធ្លាក់ចុះទៅក្រោមមែន រួចគាត់ក៏បានឈប់ថតត្រឹម នោះដើម្បីចុះទៅមើលនាង ប៉ុន្តែនាងមិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គ្រាន់តែរលាត់ស្បែកបន្តិចតែប៉ុន្នោះ។ នោះបានក្លាយជាមេរៀនទៅដល់នាង លើកក្រោយកុំធ្វើអ្វី ល្ងីល្ងើដូចលើកនេះទៀត។

សូមប្រិយមិត្តមើលវីដេអូ ៖

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]