ខេត្ត​ព្រះសីហនុ ៖ ​​បុរស​​ម្នាក់​​ត្រូវ​បាន​កម្លាំង​​​កង​រាជ​អាវុធហត្ថ​ស្រុក​ព្រៃ​នប់ ​ចាប់​​ឃាត់​ខ្លួន​​រួច​បញ្ជូន​ទៅ​កាន់​​ទី​បញ្ជា​ការ​កងរាជ​អាវុធ​ហត្ថ​​​​ ​ខេត្ត​ បន្ទាប់​ពី​​ជន​នោះ​​បាន​ធ្វើសកម្ម​ភាព​លួច​យក​ម៉ូតូ​​មួយ​គ្រឿង ​កាល​ពីថ្ងៃ​ទី​១៧ ឧសភា ២០១២ ​វេលា​ម៉ោង​១២​និង​៣០​នាទី​​​ថ្ងៃត្រង់​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ ​ស្ថិតក្នុង​ភូមិ​ព្រៃ​នប់​ ឃុំ​ព្រៃ​នប់ ​ស្រុក​ព្រៃ​នប់ ​។

​ជនដែលត្រូវ​ឃាត់​ខ្លួន​ឈ្មោះ​វ៉ា ​សម្បត្តិ​ ​អាយុ​៣១​ឆ្នាំ ​មុខរបរ​ និងទីលំនៅ​មិន​ពិត​ប្រាកដ ហើយ​មុន​ពេល​ឃាត់​​ខ្លួន​ជន​នេះ​​បាន​សុំ​ផ្ទះ​ពូជីដូន​មួយ​នៅស្រុក​កំពង់​ សិលា​​ស្នាក់​នៅ​​ រួចក៏​​ធ្វើ​សកម្ម​ភាព​លួច​​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ គ្មាន​ស្លាកលេខ ជាកម្ម​សិទ្ធិ​របស់​ឈ្មោះ​អាន ​ប្រុស ​ភេទ​ប្រុស អាយុ​​៤៣​ឆ្នាំ មានទី​លំនៅភូមិ​ដី​ក្រហម​ ឃុំ​កំពង់​សិលា ​ស្រុក​កំពង់​សិលា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]