ភាពយន្ត The Avengers បានដាក់បញ្ចាំងហើយនៅ រោងភាពយន្ត Legend និង រោងភាពយន្ត The Cineplex។ ភាពយន្តនេះ រកបានប្រាក់ ចំណូលជាង ៣០០លាន ដុល្លា នៅទូទាំងពិភពលោក ក្នុងរយៈពេលតែ ២ សប្តាហ៏តែប៉ុណ្ណោះ។​ ក្រុមហ៊ុន Westec Media Limited បាននាំមកនៅ រឿង The Avengers ដ៏អស្ចារ្យ ដែលវិរៈបុរសក្លាហាន ទាំងអស់បានរួមក្រុមគ្ នាតែមួយដើម្បីការពារ សន្តិសុខពិភពលោក អោយរួចផុតពីការ ឈ្លានពានរបស់ទ័ពមកពីពិភពអវកាស។ វិរៈបុរសតំណាងអោយ Marvel គឺ Iron Man, The Incredible Hulk, Thor, Captain America, Hawkeye និង Black Widow។

នៅពេលដែលសត្រូវដែល នឹកស្មានមិនដល់មួយ ​បានលេចចេញមក គំរាម សុវត្ថិភាព និង​ សន្តិសុខពិភពលោក, Nick Fury, មេដឹកនាំភ្នាក់ងាររក្សា សន្តិភាពពិភពលោក ហៅថា S.H.I.E.L.D. , ធ្វើអោយគាត់ប្រមូលផ្តុំក្រុមទាំងអស់ ដើម្បីទាញពិភពលោកមកវិញ ពីគ្រោះថ្នាក់។ ដោយសារតែភាពច្របូកច្របល់ របស់ភពផែនដីនេះ ធ្វើអោយការរួមផ្តុំដ៏ ចាំបាច់មួយត្រូវតែកើតឡើង។
ចូលរួមសំដែងដោយ Robert Downey Jr., Chris Evans, Mark Ruffalo, Chris Hemsworth, Scarlett Johansson, Jeremy Renner និង Tom Hiddleston, ជាមួយនិង StellanSkarsgard និង Samuel L.Jackson, និពន្ធ និង ដឹកនាំដោយ Joss Whedon។ រឿង The Avengers គឺផ្អែកទៅលើ សៀវភៅរឿង ភាគគំនូរជីវចល ដែលល្បីឈ្មោះ Avengers, ដែលបានបោះពុម្ភដំបូងនៅ ឆ្នាំ ១៩៦៣ ហើយក៏ជា គ្រឹះស្ថាន រឿងកំប្លែងមួយ ផងដែរ។ រៀបចំខ្លួនអ្នកដើម្បី ព្រឹត្តិការណ៏ភាពយន្ត ដែលធ្វើអោយលោកអ្នករំជួលចិត្ត​, រួមជាមួយ សកម្មភាព និង ទស្សនីយភាពដ៏អស្ចារ្យ នៅពេលដែល The Avenger របស់ Marvel បានមកជួបជុំគ្នា នៅឆ្នាំ ២០១២​នេះ។
នៅក្នុង រឿង The Avengers របស់ Marvel , កំពូលវិរៈបុរសទាំងអស់ នឹងប្រមូលគ្នាជាក្រុម ដើម្បីជួយរំដោះ ពិភពលោកចេញពីភាពគ្រោះថ្នាក់ នៅពេលដែលមានសត្រូវដែល មិននឹកស្មានដល់បានគំរៀមកំហែង សន្តិសុខ ពិភពលោក។
ភាពយន្តនេះចាប់បញ្ចាំងហើយ ចាប់ពីថ្ងៃនេះទៅ នៅរោងភាពយន្ត Legend ដែលមានទីតាំងនៅផ្សារទំនើប City Mall ជាន់ទី៣ និង រោងភាពយន្ត The Cineplex ដែលមានទីតាំងនៅផ្សារទំនើប សូរិយា ជាន់ទី៥។

សូមប្រិយមិត្តទស្សនា Trailer ៖

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]